ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស rocketnews24ដែលទើបតែបានចេញផ្សាយមិនដល់ ២៤ មុននេះផងនោះ បានបញ្ជាក់អោយដឹងថា នៅឯប្រទេសជប៉ុនឯណោះវិញ ​រដ្ឋាភិបាលប្រទេសនេះ  បានប្រកាសផ្សាយជាផ្លូវការថា ខ្លួននឹងបង្កើតរ៉ូបូត   ថែទាំសុខភាពមនុស្សចាស់ជរា  ​​​​ ដោយផ្តល់ជាសេវាកម្មជាប្រចាំខែ​  ក្នុងតម្លៃថោកសមរម្យ    ស្របពេលដែលក្នុងរយៈពេលដ៏ខ្លី  នាពេលអនាគតខាងមុខនេះ  ប្រទេសជប៉ុន នឹងមានអត្រាមនុស្សចាស់ជរា ដល់ទៅ  ៤០ ភាគរយ ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។

width=439

លើសពីនេះទៅទៀត ក៏មានការបញ្ជាក់អះអាងបន្ថែមពីប្រភពសារព័ត៌មាន Yomiuri Onlineផងដែរ ដោយនៅក្នុងនោះ ​​ បានបញ្ជាក់អោយដឹងថា  មនុស្សយន្ត ដែលជាជំនួយការសុខភាពមនុស្សចាស់នេះ  វាពិតជាមានតួនាទីសំខាន់ណាស់   ក្នុងការជូយទុកធុរៈចាស់ៗជរាដែលនៅក្នុងនោះ   កាតព្វកិច្ចរបស់វារួមមានដូចជា ៖ ធ្វើការយកចិត្តទុកដាក់  ដោយមានការថែទាំសុខភាពចាស់ៗ ជរា  ក៏ដូចជា  គាំពារ     ក្នុងការជួយសម្រួល  ក្នុងការងើបឈរ អង្គុយ ឬក៏ដើរ ដែលវាគឺជាការងារពិបាកធ្វើមួយ របស់ក្រុមមនុស្សចាស់ៗជរា។

គួររំឭកផងដែរ គំរោងក្នុងការបង្កើតរ៉ូបូតដែលជាជំនួយការសុខភាពផ្ទាល់របស់ក្រុមមនុស្សចាស់ជរានេះ  អាចនឹងលេចជារូបរាងឡើង  ក្នុងរយៈពេលដ៏ខ្លីនាពេលអនាគត ស្របពេលដែលរដ្ឋាភិបាលរបស់ប្រទេសជប៉ុន     បានលើកឡើងថា  នឹងផ្តល់ជាជំនួយដែលមានទឹកប្រាក់ ២,៥ លានដុល្លារសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា រ៉ូបូតដែលជាជំនួយការសុខភាពផ្ទាល់របស់ក្រុមមនុស្សចាស់ជរានេះ អាចនឹងមានលក់នៅលើទីផ្សារ ក្នុងតម្លៃប្រមាណជាង ១ ពាន់ដុល្លារ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ rocketnews24