ប្លែកៗ៖ ស្រ្ដីម្នាក់ ដែលមានឈ្មោះថា Rochelle Watson មានមានផ្ទៃពោះ ៨ខែ និងគូស្នេហ៍របស់នាង គឺលោក Adrian Smith បានបុកពោះយ៉ាងខ្លាំង ហើយគិតថា ខ្លួនប្រហែលជាគ្នានជីវិតទៀតទេ ខណៈដែលរថយន្ដម៉ាក SUV បានបោះពួយលឿនស្លេវ ចូលទៅក្នុងបន្ទប់ ម៉ូតែល របស់ពួកគេកំពុងគេង។

width=455

រឿងរ៉ាវនេះ បានកើតឡើង នៅក្នុងតំបន់ Teledo រដ្ឋ Ohio សហរដ្ឋអាមរិក នៅពេលអ្នកបើកបររថយន្ដ គឺលោក Thomas Wallace វ័យ ៣២ឆ្នាំ បានបាត់បង់ការគ្រប់គ្រង ក្នុងការបើករថយន្ដ ហើយមកបុកបន្ទប់ម៉ូតែល (បន្ទប់សណ្ឋាគារ សម្រាប់អ្នកដំណើរកំសាន្ដ) បែបនេះ។

width=455

Rochelle Watson មានផ្ទៃពោះ ៨ខែ

ក្រុមប៉ូលីស បាននិយាយថា លោក Thomas បានបុករថយន្ដពីរផ្សេង នៅតាមដងផ្លូវ ហើយក៏ភ័យស្លន់ បានជិះឆ្លងកាត់ភ្លើងចរាចរណ៍ពណ៌ក្រហម រូចក៏បន្ថែមល្បឿនយ៉ាងលឿន មកបុកបន្ទប់ម៉ូតែលតែម្ដង។

width=455

ប៉ូលីសបាន បន្ថែមថា វាជាសំណាដែរ ដែលមិនបណ្ដាលអោយមនុស្សក្នុងម៉ូតែល មានរបួសជាពិសេស ស្រ្ដីដែលមានផ្ទៃពោះ ៨ ខែនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏បន្ទប់បី ត្រូវបានបាក់បែកផងដែរ។ ​នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕

ដោយ៖ រដ្ឋាប្រភព៖ dailymail