១/ កាយវិការ

ចំពោះបុរស និងស្រ្តី ការបង្ហាញអារម្មណ៍ផ្លូវភេទជាលើកដំបូង បានកើតឡើងយ៉ាងឆាប់រហ័សត្រឹមតែរយៈ ៩០វិនាទី ទៅ ៤នាទី សំរាប់មនុស្សម្នាក់ ដែលយើងគិតថា គាត់ ឬក៏នាងបានទាក់ទាញ និងធ្វើឱ្យយើងចាប់អារម្មណ៍។
២/ ក្លិនក្រអូប

ក្លិន ជាផ្នែកមួយយ៉ាងសំខាន់សំរាប់បុរស ឬ ស្រ្តី ឬ ដៃគូស្នេហាដើម្បីទាក់ទាញដៃគូរបស់ខ្លួនឱ្យមានចំណង់ផ្លូវភេទកាន់តែខ្លាំង។ ពិសេសសំរាប់បុរស នៅពេលដៃគូរបស់ខ្លួន មានក្លិនក្រអូបធ្វើឱ្យតណ្ហារបស់បុរសកើនឡើងយ៉ាងខ្លាំងក្លា។
៣/ ភ្នែក

ការប្រើភ្នែក គឺជាផ្នែកមួយដ៏អស្ចារ្យដែរ សំរាប់បង្ហាញពីអារម្មណ៍ទំនាក់ទំនងគ្នារបស់អ្នកយ៉ាងស្អិតរមួតជាមួយនឹងដៃគូ នៅពេលអ្នកសំឡឹងទៅកាន់ដៃគូរបស់អ្នកថា អ្នកកំពុងចង់បានអ្វីមួយពីគាត់ ឬ នាង ហើយវាក៏ធ្វើឱ្យដែគូរបស់អ្នក មានអារម្មណ៍ត្រេកត្រអាលផងដែរ។
៤/ សម្លេង

សម្លេង គឺជាងវត្ថុម្យ៉ាងដ៏ស័ក្តិសិទ្ធិ និងមានឥទ្ធិលពលបំផុតសំរាប់បុរស និងស្រ្តី គ្រប់រូប។ និយាយពាក្យសំដីផ្អែមល្ហែម ទៅកាន់ដៃគូរបស់អ្នកគ្រប់ពេលវេលា នឹងធ្វើឱ្យគាត់ ឬ នាងមិនអាចដើរចេញទៅណាឆ្ងាយពីអ្នក ក្នុងចិត្តមានតែអ្នកទោះបីជា អ្នកចង់បានអ្វី ក៏ដៃគូរបស់អ្នកយល់ព្រម។ ប៉ុនែ្ត ពាក្យសំដីផ្អែមល្ហែម ក៏អាចធ្វើឱ្យអ្នកស្លាប់បានដែរ៕
ដោយ៖ វណ្ណៈ ប្រភព៖ sex.healthguru