ឯតទគ្គកម្មនេះត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋធានី Zagred របស់ Croatia ដោយមានមនុស្សចូលរួមចំនួន ១,០០០នាក់។

នៅក្នុងព្រឹត្តិការណ៍ បង្កើត​ឯតទគ្គកម្មនេះដែរ គឺមានម៉ាស៊ីនលាយកាហ្វេចំនួន ២២គ្រឿង ត្រូវបានគេដាក់នៅលើឆាកសាធារណៈ នៅក្នុងទីលាននៃក្រុង Zagreb។

រយៈពេលជាងបីម៉ោង បណ្ដាអ្នកជំនាញផ្នែកលាយកាហ្វេ បានចាក់កាហ្វេ cappuccino ចំនួន ២,០១២លីត្រចូលក្នុងកែវយក្សមួយ។ គួរបញ្ជាក់ថា រូបមន្ដនៃការលាយកាហ្វេ cappuccino គឺត្រូវបានធ្វើឡើងពីកាហ្វេ espresso, ទឹកដោះគោក្ដៅ និងពពុះទឹកដោះគោ នេះក៏ជាកាហ្វេដែលមានការលំបាកក្នុងការឆុងផងដែរ។

width=465

ព្រឹត្តិការណ៍ បង្កើត​ឯតទគ្គកម្មនេះ ត្រូវបានក្រុមហ៊ុនកាហ្វេ Julius Meinl របស់ប្រទេសអូទ្រីស ជាអ្នកឧបត្ថម្ភ ក្នុងឱកាសខួប ១៥០ឆ្នាំរបស់ខ្លួន។

គួររំលឹកថា កាលពីឆ្នាំ ២០០៩ មនុស្ស ៨០នាក់នៅ Praha ប្រទេសឆែក ក៏ធ្លាប់បានបង្កើតឯតទគ្គកម្មមួយ ដោយពួកគេបានលាយកាហ្វេ cappuccino ២,១១៧លីត្រ​ ចាក់ចូលក្នុងកែវយក្សមួយ ប៉ុន្ដែ លទ្ធផល ដែលជនជា Croatia បង្កើតឡើង ត្រូវបានទទួលស្គាល់ជាផ្លូវការលើកដំបូងបង្អស់៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE