ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសសឹង្ហបុរី អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ អោយដឹងថារថយន្តទំនើប Lamborghini ពណ៌ទឺកក្រូច ត្រូវបានរកអោយឃើញថា  បានឆាបឆេះយ៉ាងសន្ធោសន្ធៅ  នៅខាងក្រៅសាលាបឋមសិក្សាមួយកន្លែង  តាមបណ្តោយផ្លូវ  Outram ក្នុងប្រទេសសឹង្ហបុរី។

គួរបញ្ជាក់ផងដែរថា    ករណីផ្ទុះឆេះរថយន្តទំនើបនេះ  បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំងស្របពេលដែលមានមនុស្សម្នាជាច្រើន  បានមកប្រមូលគ្នាផ្តុំកកកុញ  ដោយផ្តិតយកនូវរូបភាព ខណៈពេលដែលចរាចរណ៍នាពេលនោះ​ ក៏ត្រូវបានកកស្ទះផងដែរ។

width=433

ដោយឡែក     ប្រភពសារព័ត៌មានដដែល  មិនបានគូសបញ្ជាក់អោយដឹងថា  ករណីខាងលើនេះ  បានកើតឡើង នាពេលណាអោយពិតប្រាកដនោះទេ  តែវាទំនងជានាពេលថ្មីៗនេះ ដោយគ្រាន់តែបញ្ជាក់ថា ករណីនេះ បានកើតឡើងកាលពីម៉ោងពីររសៀល។

គ្មាននរណាម្នាក់   ទទួលរងរបួសធ្ងន់ឬស្រាលនោះទេ  ។  យ៉ាងណាមិញ    បើយើងងាកក្រឡេកទៅមើលម្ចាស់រថយន្ត     មិនត្រូវរកអោយឃើញថា  នៅកន្លែងកើតហេតុនោះទេហើយបើនិយាយពីមូលហេតុ ដែលបានធ្វើអោយរថយន្តទំនើបនេះ ផ្ទុះឆេះ  បើតាមសម្តីសាក្សីអោយដឹងថា មកពីបើកទៅបុកនឹងប្រអប់ ក៏ដូចជា   បង្គោលអគ្គីសនី  (electrical box) ៕

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន