អន្តរជាតិ ៖ ជាការពិតណាស់ ប្រិយមិត្តដែលជាអ្នកគាំទ្រ ជាមួយនឹងទំព័រសារព័ត៌មានយើងខ្ញុំប្រាកដជាធ្លាប់បានតាមដានទស្សនា​ ទាក់ទិនទៅនឹងអត្ថបទដែលជាសកម្មភាពលួចរបស់ជនអគតិមួយចំនួនកាលពីពេលកន្លងទៅ។

width=478

ដោយឡែក នាពេលនេះ ទំព័រសារព័ត៌មានយើងខ្ញុំ ​ សូមនាំអារម្មណ៍ទស្សនិកជនងាកក្រឡេកមកមើល  វីដេអូលួចទួរស័ព្ទដៃមួយផ្សេងទៀត    ពីសំណាក់កុមារីមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលត្រូវបានថតជាប់ដោយប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព   ស្របពេលដែលក្រោយមកវាក៏ត្រូវបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស rocketnews24 ។

ទំព័រសារព័ត៌មានបរទេស rocketnews24នេះ អាចធ្វើការចេញផ្សាយទៅបានដោយយោងតាមប្រភពសារព័ត៌មានដើម liveleak.com ខណៈពេលដែលបាន post នូវវីដេអូមួយនេះនៅលើទំព័ររបស់ខ្លួន ដោយដាក់ចំណងជើងថា ក្មេងស្រីតូចធុញថប់ពេក បែរជាបែកគំនិតទៅលួចទូរស័ព្ទក្នុងហាង។ តែបើយោងតាមការអះអាងបានអោយដឹងថាតាមពិតទៅក្មេងស្រីនោះមិនមានការធុញថប់អីនោះទេ តែវាគឺជាយុទ្ធសាស្រ្តដ៏ប៉ិនប្រសប់មួយ អាចមានការណែនាំពីមនុស្សចាស់ថែមទៀតផង។ ជ្រាបកាន់តែច្បាស់តាមដានទស្សនាវីដេអូខាងក្រោមនេះបន្តិចទៅ ៖

ប្រការគួរចងចាំ ៖ ប្រហែស​បាត់​ប្រយ័ត្ន​គង់ តែ​ប្រហែស​រមែង​តែ​បាត់ បើ​ប្រយ័ត្ន​តែង​តែ​គង់៕

ដោយ ៖ រិទ្ធីប្រភព ៖ rocketnews24