ជីវិតរស់នៅ
>
យល់ដឹង
ថ្ងៃចុងសប្ដាហ៍ មិនដឹងធ្វើឱ្យញ៉ាំ សាករូបមន្ដត្រីបឹងកញ្ឆែតនេះលមើល៎!!
07/07/2018 10:00
គ្រឿងផ្សំ
ត្រីរ៉ស់២ក្បាល លាងឱ្យស្អាត
គ្រឿងបុក
កាពិ
ម្ទេសក្រៀម ចិញ្ច្រាំឱ្យម៉ត់
ខ្ទិះដូង
ខ្ទឹមក្រហម ហាន់ជាបន្ទះៗ
ខ្ទឹមសចិញ្ច្រាំឱ្យម៉ត់
ប្រេងខ្យង ម្សៅស៊ុប ស្ករស អំបិល
ទឹកអំពិលទុំ
សណ្ដែកដីបុក
កញ្ឆែត
វិធីធ្វើ
យកត្រីរ៉ស់មកបំពងឱ្យក្រៀម រួចដួសទុកមួយអន្លើ
កញ្ឆែតយកមកលាងឱ្យស្អាត រួចរៀបដាក់ចានឬខ្ទះដែលត្រូវទទួលទាន និងយកត្រីដែលបំពងឆ្អិនមកដាក់ពីលើកញ្ឆែត រួចយកទុកមួយអន្លើ
យកត្រីរ៉ស់មួយក្បាលទៀតមកស្ងោរឱ្យឆ្អិន រួចបេះយកតែសាច់ត្រី ហើយបុកឱ្យម៉ត់បន្តិច (ទឹកដែលស្ងោរត្រីហើយត្រូវទុក)
ដាក់ប្រេងឆាចូលក្នុងខ្ទះទុកឱ្យក្ដៅ រួចដាក់គ្រឿងបុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរឱ្យឡើងក្រហមឈ្ងុយ
បន្ទាប់មកដាក់សាច់ត្រី ប្រេងខ្យង ម្សៅស៊ុប ស្ករស អំបិល និងទឹកស្ងោរត្រីចូលកូរចូលគ្នាឱ្យសព្វ រួចដាក់ទឹកអំពិលទុំ និងខ្ទិះដូងចូល
ទុកឱ្យពុះ រួចភ្លក់មើលឱ្យល្មមតាមការចូលចិត្ត ទើបយកមកស្រោចពីលើត្រី ដែលយើងបានរៀបពីលើកញ្ឆែតមុននេះ។ ម្ហូបមួយមុខនេះគួរញ៉ាំដោយដាក់លើភ្លើងក្ដៅៗទើបបង្កើនរសជាតិកាន់តែឆ្ងាញ់ ៕
ដោយ ៖ សារ៉ាត
ប្រភព៖ ANT
អត្ថបទដែលទាក់ទង
លេចធ្លាយដំណឹងអំពីទំហំអេក្រង់ទូរសព្ទអំបូរ Galaxy S22
15/06/2021 15:20
ហេតុអ្វី អ្នកគួរបញ្ចូលជីអង្កាមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក?
17/04/2021 10:36
ជនជាតិចិនយកលុយតាមខ្លួនជិត ១លានដុល្លារ ម្នាក់ទៀតត្រូវបានឃាត់ខ្លួន
30/05/2019 11:11
កម្ពុជាប្រុងប្រយ័ត្នខ្ពស់ ករណីរាត្បាតជំងឺប៉េសជ្រូកអាហ្វ្រិកថ្មីៗទៀត នៅវៀតណាម
30/05/2019 09:30
ការប្រយុទ្ធរវាងកំពូល Titans និង Godzilla បានមកដល់រោងភាពយន្តក្នុងរឿង “Godzilla: King of the Monsters”
28/05/2019 14:36
អត្ថបទផ្សេងទៀត
ហេតុផល ៧ យ៉ាងដែលអ្នកគួរដោះលែង មនុស្សដែលខ្លួនស្រលាញ់ខ្លាំងបំផុត ចេញពីបេះដូង
22/03/2019 15:34
ហេតុអ្វី ខ្ញុំមិនប្រសើរដូចគេ? វគ្គ១
27/02/2019 12:05
វីធីរក្សាជីវិតគូឲ្យបានយួរអង្វែង
20/02/2019 14:36
មិននឹកស្មានថា ស្លឹកត្របែកក៏អាចព្យាបាលរោគស្រ្ដីប្រភេទនេះបានដែរ!
09/02/2019 09:08
វិធីទាក់ចិត្ដបុរសឱ្យលង់ស្នេហ៍នឹងអ្នក ដែលអ្នកមិនធ្លាប់ដឹង
30/01/2019 15:08