កូន គឺជាបំណងប្រាថ្នាដ៏សំខាន់មួយក្នុងចំណោមបំណងប្រាថ្នាធំៗ នៃជីវិតអាពាហ៍ពិពាហ៍ ។ វាជាក្ដីរំភើប សម្រាប់គូភរិយា ដែលរៀបការរួចថ្មីថ្មោង និងជាកាដូដ៏មានតម្លៃសម្រាប់ជីវិតគូ ។ ជាក់ស្ដែង តារាប្រុសប៉ុន្មាននាក់នេះ នឹងបានស្វាគមន៍សមាជិកតូចរបស់ខ្លួន នៅឆ្នាំក្រោយនេះ ៖

លោក Fluke Jira

/

លោក Fluke Jira ដែលជាតារាប្រុសជ្រកក្រោមទ្រនុំស្ថានីយ៍ទូរទស្សន៍ Thai Channel 8 នាពេលថ្មីៗនេះ បានប្រកាសនៅលើ Instagram ផ្លូវការរបស់លោកថា ភរិយារបស់លោកកំពុងពរពោះកូនទី២ ។  កាលពីឆ្នាំមុន ពួកគេទទួលបានកូនស្រី ។

លោក Kan Kantathavorn

/

លោក Kan Kantathavorn បានរៀបការជាមួយ មិត្ដស្រីក្រៅអាជីពសិល្បៈរបស់លោក កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨ ។   នៅដើមខែតុលា ឆ្នាំ ២០២០ នេះ លោកបានប្រកាសនៅលើបណ្ដាញ Instagram ផ្លូវការរបស់លោកថា ភរិយារបស់លោក មានផ្ទៃពោះ ៣ ខែហើយ ។  ពួកគេ នឹងស្វាគមន៍ សមាជិកថ្មី ចូលក្នុងគ្រួសាររបស់គេ នៅ ឆ្នាំក្រោយនេះ ។

លោក Fluke Krirkphol

/

កាលពីថ្ងៃទី ២៣ ខែតុលាកន្លងទៅនេះ លោក  Fluke Krirkphol បានបង្ហោះ រូបភាពរបស់លោក ជាមួយភរិយារបស់លោក អ្នកនាង Lee Natalie នៅលើបណ្ដាញ Instagram របស់លោក និងបានសរសេរថា៖ “ កូនតូច ជិតសម្រាលចាកផ្ទៃហើយ “៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate