អ្នកប្រហែលជាធ្លាប់បានមើលវីដេអូបើកប្រអប់ Galaxy Note 7 ពីអ្នកប្រើប្រាស់ណាម្នាក់ ប៉ុន្តែ ដើម្បីបានឃើញនូវភាពលំអិតដ៏អស្ចារ្យបំផុតនៅលើស្មាតហ្វូននេះ គឺមានតែអ្នកបង្កើតវា (Samsung) ទេ ទើបអាច “ថ្លាថ្លែង” ឱ្យអស់នូវភាពលំអិតទាំងឡាយរបស់វា។

/

កាលពីថ្ងៃទី ១៥សីហាកន្លងទៅ Samsung បានបញ្ចេញវីដេអូមួយ បង្ហាញអំពីការបើកប្រអប់ និងថ្លាថ្លែងអំពីរចនារបស់ Galaxy Note 7 ។ ក្នុងវីដេអូខ្លីនេះ Samsung បាននិយាយអំពីម៉ាស៊ីនស្កេនប្រស្រីភ្នែក រចនារូបរាងដ៏គួរឱ្យស្រឡាញ់ មុខងារទប់ទល់នឹងជម្រាបទឹក ប៊ិច S Pen ក៏ដូចជាកាមេរ៉ារបស់ Galaxy Note 7។

ដើម្បីបានជ្រាបច្បាស់អំពី Galaxy Note 7 សូមអញ្ជើញមិត្តអ្នកអាន ចូលទស្សនាវីដេអូខាងក្រោម ៖

ប្រែសម្រួល ៖ បុត្រា