បច្ចុប្បន្ន Whatsapp គឺជា Application ជជែកកំសាន្តមួយក្នុងចំណោម Applications ជជែកកំសាន្តជាច្រើនទៀតដែលទទួលជោគជ័យបំផុត ហើយគេកំពុងតែមានបំណងចង់ផ្លាស់ប្តូរ Application Whatsapp នៅលើ iOS ទៅជាទម្រង់សេវាកម្ម (subscription) នៅក្នុងឆ្នាំនេះ។ សព្វថ្ងៃ គ្រាន់តែចំណាយប្រាក់ 0,99 USD អ្នកប្រើប្រាស់ iOS អាចប្រើ Whatsapp ជារៀងរហូត។ ប៉ុន្តែក្នុងពេលអនាគត អ្នកប្រើប្រាស់ចុះឈ្មោះថ្មី នឹងត្រូវចំណាយលុយជារៀងរាល់ឆ្នាំ ដើម្បីប្រើប្រាស់វា។ CEO របស់ Whatsapp គឺលោក Jan Koum បានឲ្យដឹងថា ទម្រង់ថ្មីនេះ នឹងប្រើចំពោះអ្នកចុះឈ្មោះប្រើប្រាស់ថ្មី ដែលនឹងត្រូវបានប្រើឥតគិតថ្លៃសំរាប់ឆ្នាំដំបូង និងត្រូវបង់លុយ 1 USD/ឆ្នាំ សំរាប់ឆ្នាំបន្តបន្ទាប់ទៀត។

/ Koum នៅមិនទាន់បានឲ្យដឹងពីពេលវេលាជាក់ស្តែងនោះទេ ប៉ុន្តែទទួលស្គាល់ថា រឿងនេះពិតជានឹងកើតឡើងក្នុងឆ្នាំ 2013 នេះ។ ហេតុផលនៃការផ្លាស់ប្តូរនេះ លោក Koum  បាននិយាយថា ពួកគេចង់ឲ្យគ្រប់រឿងមានភាពសាមញ្ញជាងមុន។ 

បច្ចយប្បន្ន Whatsapp ទទួលបានចំនួនអ្នកប្រើប្រាស់យ៉ាងច្រើនសម្បើម ជាមួយនឹងចំនួន ជាង17 ពាន់លានសារ ផ្ញើចេញក្នុងមួយថ្ងៃ។ ចំនួននេះ វាច្រើនជាងដល់ទៅជិត 8 ដង បើប្រៀបនឹងសេវាកម្ម iMessage របស់ Apple សំរាប់ឧបករណ៍ iOS៕

ដោយ៖ សិលាប្រភព៖ TTE