Lionel Messi ទើបនឹងទទួលបានបាល់មាសជាលើកទី ៤ ជាប់កាលពីពេលថ្មីៗនេះ ហើយក៏មិនខ្វល់ពីការសរសេរសំបុត្របែបសើចចំអករបស់ Ronaldo ដែរព្រោះកាលពីពេលថ្មីៗនេះគេបានឃើញ Messi បានបង្ហាញរូបភាពបាល់មាសទាំង ៤ និងស្បែកជើងពិសេសរបស់ Addidas។វាមើលទៅហាក់ដូចជាបង្ហាញប្រាប់ Ronaldo ថាគេមិនខ្វល់ពីអ្វីដែល Ronaldo និយាយថាគេជាមនុស្សកន្តឿ ឬមិនចេះភាសាអង់គ្លេសនោះទេ ព្រោះគេជាកីឡាករដែល FIFA ទទួលស្គាល់ថាល្អបំផុតក្នុងពិភពបាល់ទាត់។រូបភាព Messi ឱបបាល់មាសទាំង ៤ បានបង្ហាញលើ Internet ដែលគ្មានកីឡាកររូបណាអាចទទួលបានបាល់មាស ៤ ជាប់ៗគ្នាដូចជា Messi នៅឡើយនោះទេ៕




ដោយ៖ ផានិតប្រភពពី៖ K14