ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីធានាអោយបានថា កុមារអាចជៀសផុតពីការរំលោភបំពានគ្រប់រូបភាពនោះ អង្គការប្រទេសអេស៉្បាញ បានកោះហៅ អង្គការជំនួយដល់កុមារ និងក្មេងជំទង់ ប្រឆាំងទៅនឹងការប្រឈមនឹងហានិភ័យ ( Aid to Children and Adolescents at Risk Foundation ) ក៏ដូចជា អង្គការ ANAR អោយមានការសហការរួមគ្នាដោយបានបង្កើតជាផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម អាថ៍កំបាំងតែមួយ ដែលផ្តល់នូវរូបភាពពីរផ្សេងគ្នា ស្របពេលកុមារ និងមនុស្សពេញវ័យ មើលព្រមៗគ្នា។

អ្វីដែលជាអាថ៍កំបាំង នៅក្នុងផ្ទាំងផ្សាយពាណិជ្ជកម្មមួយនេះនោះគឺថា រាល់បុគ្គលណាមួយដែលមានកំពស់ខុសគ្នាឈរមើលក្នុងពេលតែមួយ នោះវានឹងបង្ហាញរូបភាព ក៏ដូចជាសារពីរផ្សេងពីរគ្នា ខណៈពេលដែលការសម្លឹងមើលក្នុងមុំពីរផ្សេងគ្នា ។ តួយ៉ាង បើសិនបុគ្គលណាមួយ មានកំពស់ចាប់ពី ៤ ហ្វឺត ៥ អ៊ីងឡើងទៅនោះ ពួកគេអាចនឹងមើលឃើញរូបភាពក្មេងតូច ស្តិតនៅក្នុងសភាពទឹកមុំក្រោមក្រំ ដោយមានសារសរសេរបញ្ជាក់ថា ពេលខ្លះការរំលោភបំពានលើកុមារ គឺត្រឹមតែអាចមើលឃើញការឈឺចាប់កុមារតែប៉ុណ្ណោះ (someti-mes, child abuse is only visible to the child suffering it) ។
ដោយឡែក បើសិនជាក្មេងតូច ដែលមានកំពស់ទាបជាង ៤ ហ្វឺត ៥ អ៊ីង វិញ គេនឹងអាចមើលឃើញ រូបភាពក្មេងតូចនោះ ស្តិតនៅក្នុងសភាពក្រៀមក្រំ ក៏ដូចជាស្នាមជាំដោយមានសារសរសេរបញ្ជាក់ថា ប្រសិនបើមាននរណាម្នាក់ធ្វើអោយអូនតូចមានការឈឺចាប់ទូរស័ព្ទមកពួកយើង ហើយយើងនឹងជួយអូនតូចទាំងអស់គ្នា (if somebody hurts you, phone us and we’ll help you ) ស្របពេលដែលលេខទូរស័ព្ទជំនួយបន្ទាន់ក៏ត្រូវបានលិចឡើង ក្បែរនោះផងដែរ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីខ្លីខាងក្រោមនេះបន្តិចទៅ ៖
ចងចាំ ៖ បើសិនណា លោកអ្នកមានការសង្ស័យ ថាមានការរំលោភបំពានលើកុមារ សូមទូរស័ព្ទទៅកាន់លេខ 092 311 511 ។ រួមគ្នាបញ្ឈប់ការកេងប្រវ័ញ្ជលើកុមារគ្រប់រូបភាព ដោយផ្តើមចេញពីអ្នក៕
ដោយ ៖ ពិសីប្រភព ៖ gizmodo