យោងតាមប្រភពមួយ ខ្សែភាពយន្ដរឿង “Game Sanaeha” និងរឿង “The Sand Princess”  នឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ GMA Philippines ក្នុងពេលឆាប់ៗខាងមុខនេះ ។  កាលពីថ្ងៃទី ២៩ ខែមិថុនា GMA ដែលជាបេះដូងនៃអាស៊ី បានបង្ហោះ poster នៃខ្សែភាពយន្ដភាគថៃរឿង “The Sand Princess” លើបណ្ដាញ Twitter ដោយភ្ជាប់ជាមួយ Caption ថា “Soon” ។

/

ខ្សែភាពយន្ដនេះ បានចាក់បញ្ចាំងរួចមកហើយ នៅលើកញ្ចក់ទូរទស្សន៍ GMM25 កាលពីឆ្នាំ 2019 ដោយមានការចូលរួមសម្ដែង ដោយលោក Dan Worrawech, March Chutavuth និងតារាស្រីប្រកបដោយទេពកោសល្យសម្ដែងគឺកញ្ញា Baifern Pimchanok ។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដរឿង “Game Sanaeha” ដែលសម្ដែងដោយ លោក James Jirayu និងកញ្ញា Taew Natapohn ត្រូវបានគេរាយការណ៍ថា នឹងចាក់បញ្ចាំង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ នៅលើកញ្ចក់ទូរទស្សន៍ GMA ។

/

ដោយបានចាក់បញ្ចាំង កាលពីឆ្នាំ ២០១៨ លើកញ្ចក់ទូរទស្សន៍ Thai TV3 ខ្សែភាពយន្ដនេះ ទទួលបានពាក្យសរសើរល្អៗ ពីអ្នកទស្សនា នៅក្នុងប្រទេសថៃ ។ លោក James Jirayu និងកញ្ញា  Taew Natapohn បានក្លាយជាតួប្រុសស្រីស៊ីសង្វាក់គ្នា ដែលមានប្រជាប្រិយភាព ក្រោយសម្ដែងនៅក្នុងរឿង “Game Sanaeha” ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates