មានព័ត៌មានចចាមអារាមជាច្រើនស្តីពី ស្មាតហ្វូន Version ថ្មីពីររបស់ Samsung Galaxy S4 រួមមាន S4 Zoom និង S4 Active បានលេចចេញ ហើយថ្មីៗនេះ គេហទំព័រភាសារុស្ស៊ីមួយ បានបង្ហើបព័ត៌មានមួយចំនួន ដែលត្រូវបានគេចាត់ទុកថាជា រូបសណ្ឋានផ្លូវការរបស់ ស្មាតហ្វូនពីរដែលជិតបង្ហាញខ្លួន របស់ Samsung។ Galaxy S4 Active គឺលេចចេញច្បាស់ជាងគេ ដោយយើងបានដឹងថា វាជា version មិនជ្រាបទឹក និងធូលី មានអេក្រង់ Super AMOLED Full-HD 5chip Quad Core Snapdragon 600, RAM 2GB, ថ្ម 2600mAh និងប្រើ Android Jelly Bean។ 

ចំពោះ Galaxy S4 Zoom គឺផ្សេង។ វាមានទំហំអេក្រង់ 4,3, CPU 1.6GHz Dual Core ប៉ុន្តែអ្វីដែលពិសេសគឺ កាមេរ៉ាក្រោយជាមួយ Sensor 16MP រួមជាមួយសមត្ថភាព optical zoom 10x។ព័ត៌មានចចាមអារាមបានឲ្យដឹងថា Samsung នឹងបង្ហាញណែនាំស្មាតហ្វូនទាំងពីរនេះ រួមជាមួយGalaxy S4 mini នៅក្នុងព្រឹត្តិការណ៍ ដែលប្រារព្ធនៅថ្ងៃទី ២០ ខែ មិថុនា ខាងមុខនេះ។

/ រូបសណ្ឋាន (សន្និដ្ឋាន) របស់ Samsung Galaxy S4 Zoom:

  • អេក្រង់ Super AMOLED 43 កំរិតពន្លឺ 960 x 540 pixel
  • CPU Dual Core 1.6GHz
  • Android Jelly Bean
  • មេម៉ូរីក្នុង 8GB, អាចបន្ថែមមេម៉ូរីក្រៅតាមកាត microSD
  • Camera មុខ 1.9MP
  • Camera ក្រោយ 16MP, Optical zoom  10x
  • Connector Bluetooth 4.0, WiFi, A-GPS
  • ថ្ម 1900mAh

រូបសណ្ឋាន (សន្និដ្ឋាន) របស់ Samsung Galaxy S4 Active:

  • អេក្រង់ Super AMOLED 5 Full-HD
  • CPU Snapdragon 600 Quad Core
  • GPU Adreno 320
  • RAM 2GB
  • Android 4.2 Jelly Bean
  • Support LTE, Bluetooth 4.0, WiFi, NFC,
  • ថ្ម 2600mAh

 

ដោយ៖ សិលាប្រភព៖ TTE