កាលពីម្សិលមិញថ្ងៃទី ១៥ កក្កដា អ្នកដឹកនាំរឿង Transformers លោក Michael Bay បានបង្ហោះរូបថតរបស់ អតីតសមាជិកក្រុមចំរៀង KPOP Super Junior គឺ Han Geng រួមជាមួយនឹងព័ត៌មានមួយចំនួនទៀត ទាក់ទងនឹងរឿង Transformers 4 ។

/Han Geng សព្វថ្ងៃជាតារាចំរៀងទោល និង សំដែងចិន ដែលមានឈ្មោះបោះសំលេងគួរសមដែរ ។Michael Bay បាននិយាយថា Han Geng គឺជាកំពូលតារារបស់អាស៊ី ដែលមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ត្រូវនឹងតួរដែលគាត់ចង់បាន ទើបលោកជ្រើសរើស Han Geng អោយមកសំដែង ។ភ្លាមៗនោះ Han Geng ក៏បានបញ្ចេញអារម្មណ៍សប្បាយរីករាយរបស់ខ្លួន ទៅកាន់អ្នកគាំទ្រ និងបានថ្លែងអំណរគុណដល់អ្នកដឹកនាំរឿង Michael Bay ដែលបានជ្រើសរើសយកលោក អោយចូលរួមក្នុងរឿងដែលល្បីមួយនេះ ។ អ្នកគាំទ្ររបស់ Han Geng សង្ឃឹមថាគាត់ នឹងទទួលបាន តំណែងតួដែលលេចមុខច្រើនក្នុងរឿង មិនមែនគ្រាន់តែឃើញហើយក៏បាត់វិញ ដូចនៅក្នុងរឿង United State Studiedនិង Iron Man 3 នោះទេ ៕

Han

 

ដោយ ៖ លីលីប្រភព ៖ michaelbay