អាមេរិក៖ រថយន្ដ Infiniti LE ជាផលិតផលកែច្នៃចុងក្រោយ ថ្មីមួយទៀតរបស់ក្រុមហ៊ុនរថយន្ដរបស់សហរដ្ឋអាមេរិក ដែលនឹងត្រៀមខ្លួននៅឆ្នំា ២០១៤ ខាងមុខនេះ។ បើតាមការអោយដឹងពីក្រុមហ៊ុនរថយន្ដ NMC បានអោយដឹងថា រថយន្ដនេះត្រូវបានកែច្នៃអោយមានរាងហាប់ល្អ ពោលគឺដូចម៉ូឌែល Mclaren F1, Mclaren 12C ឬ luxus អញ្ចឹងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនបានសន្យាថា នឹងខិតខំកែច្នៃរថយន្ដនេះឡើងអោយមានភាពប្រណិត ជាពិសេសគឺធ្វើទៅតាមការចង់បាន ក៏ដូចជាតម្រូវការដ៏ច្រើនលើសលប់ របស់អតិថិជនក្នុងទីផ្សារផងដែរ។ Infiniti LE2014 ត្រូវបានកែច្នៃ អោយមានភាពមាំល្អ សម្ភារៈបំពាក់ដោយមានសុវត្ថិភាពបំផុត។ លើលពីនេះទៅទៀត វាអាចបើកបរគ្រប់ស្ថានការផ្លូវទាំងអស់ ជាពិសេស គឺផ្លូវឆ្ងាយផងដែរ។


ដោយយោងតាមការខិតខំប្រឹងប្រែងយ៉ាមុតមាំ ក្រុមហ៊ុនក៏សង្ឃឹមថា នឹងអាចមានអតិថិជនជាច្រើន ចូលមកទិញរថយន្ដនេះ។ តម្លៃរបស់រថយន្ដនេះ គឺ ៤០,០០០ដុល្លារ៕
ដោយ៖ នារីប្រភព៖ yahoo