ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយគេហទំព័របរទេស CNN នាវេលាមុននេះបន្តិចបានបញ្ជាក់អោយដឹងថាមនុស្សយ៉ាងហោចណាស់៥ នាក់ ត្រូវបានសម្លាប់ ស្របពេលដែល ២ នាក់នៅបន្តបាត់ខ្លួន បន្ទាប់ពីភោជនីយដ្ឋានអណ្តែតទឹកមួយបានលិច នៅក្នុងក្រុងបាដាដប្រទេសអ៊ីរ៉ាក់ ។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុមួយនេះ បានកើតឡើងកាលពីយប់ថ្ងៃព្រហស្បត្តិ៍ យប់មិញនេះ នៅឯទន្លេ Tigris River ស្របពេលដែលមានមនុស្សប្រមាណជាង ១៥០ នាក់នៅលើនោះ បានប្រារព្ធកម្មវីធីជប់លៀងមួយ ដែលត្រូវបានធ្វើឡើងដោយ ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនធន់ធ្ងន់ Caterpillar Inc ។
លើសពីនេះទៅទៀត បើយោងតាមសម្តីមន្រី្តផ្លូវការបានបញ្ជាក់បន្ថែមថា មូលហេតុពិតនៃការលិចភោជនីយដ្ឋានអណ្តែតទឹកនេះ ក៏ព្រោះតែផ្ទុកមនុស្សលើសចំណុះពេក ពោលវាអាចមានសមត្តភាពផ្ទុកមនុស្សបានត្រឹមតែ ១០០ នាក់តែប៉ុណ្ណោះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN