ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សដែលជាអ្នកមុជទឹកសមុទ្រលេងមកពីទីក្រុងជាប់មាត់សមុទ្រ Panama រដ្ឋ Florida សហរដ្ឋអាមេរិក បានផ្អើលនាំគ្នាទៅមើល ឆ្លាមក្បាលញញួរ ( Hammer-Shark) កើតកូនតូចៗរបស់ខ្លួននៅលើឆ្នេរសមុទ្រ បន្ទាប់ពីឆ្លាមមួយក្បាលនេះ ត្រូវបានបុរសដែលជាអ្នកនេសាទម្នាក់ប្រមាញ់បាន និងអូសទាញចេញពីផ្ទៃទឹក ឡើងច្រាំង។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ឆ្លាមក្បាលញញួរមួយក្បាលនោះ មានប្រវែងជាង ១ ម៉ែត្រកន្លះ។ យ៉ាងណាមិញ អំឡុងពេលនៃការកើតមានឡើង ការផ្អើលមើលមួយនេះនោះ ក្រុមមន្រ្តីល្បាត ដែលជាឆ្មាំសមុទ្របានចូលមកអន្តរាគមន៍ ដើម្បីគ្រប់គ្រងស្ថានការណ៍ ពោលគឺ បំណងចង់ប្រលែងឆ្លាមមួយក្បាលនោះចូលទៅក្នុងទឺកជ្រៅវិញ តែជាអកុសល បន្តិចក្រោយមក ពោលគឺវេលាម៉ោងជាង ៣រសៀលម្សិលមិញនេះ ឆ្លាមមួយក្បាលនេះ បានងាប់បាត់ទៅហើយ។

គួររំឭកផងដែរថា ជាទូទៅប្រភេទត្រីឆ្លាមក្បាលញញួរ មួយប្រភេទនេះ តែងផ្តល់កំណើតដល់កូនរបស់ខ្លួនមានចំនួនចន្លោះ ពី ២០ ទៅ ៤០ ក្បាល ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ ធ្វើការតាមដានទស្សនាទាំងអស់គ្នាណា៎ ៖

ព័ត៌មានមួយចំនួនផ្សេងៗទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណាប់អារម្មណ៍អាន ៖
-ល្បីពេញបណ្តា ទំព័រសារព័ត៌មាន ខណៈឪពុកម្តាយ ជួបជុំទារិកាភ្លោះវិញ ក្រោយធ្វើការជួញដូរ មានវីដេអូ- គូស្នហ៍វ័យក្មេង ប៊ិះធ្លាក់ស្លាប់ ពីរានហាលជាន់ទី ៥ ត្រូវបានគេ ជួយសង្គ្រោះទាន់ (មានវីដេអូ)- វីដេអូ គ្រោះថ្នាក់ខ្វះ មួយជំហានក្ស័យ ក្លាយជាវីដេអូ មានការទស្សនា ច្រើនបំផុត
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល