តើរុក្ខជាតិអ្វី ដែលអ្នកគួរជ្រើសរើស យកមកដំាលំអ ក្នុងគេហដ្ឋានរបស់អ្នក ដើម្បីទទួលនូវបរិយាកាសល្អ ដ៏ស្រស់ស្អាត ទាក់ទាញ បង្កើនសម្រស់ក្នុងគេហដ្ឋាន និង មានរាសីខ្ពស់?
ខាងក្រោមនេះ ជារុក្ខជាតិដ៏ស្រស់ស្អាត មួយចំនួនដែលអ្នកគួរដាំលំអក្នុងគេហដ្ឋាន៖

១/ Pothos៖ ជារុក្ខជាតិបៃតងម្យ៉ាង ដែលលក្ខណៈដូចជា វល្លិងាយស្រួលដំា អាចនៅគ្រប់កន្លែង ក្នុងគេហដ្ឋាន ដូចជា៖ បន្ទប់ទឹក បន្ទប់គេង បន្ទប់ទទួលភ្ញៀវ បរិវេណសួនច្បារ។ ចំពោះ ថែទាំ រុក្ខជាតិប្រភេទនេះ ប្រសិនជា ដំាក្នុងម្លប់ត្រូវការស្រោចពីរដង ក្នុង១សប្តាហ៍ត្រូវការទឹកតិច ប៉ុន្តែ បើដំានៅកន្លែងមានថ្ងៃក្តៅខ្លាំង ត្រូវស្រោចទឹក ១ថ្ងៃ ១ដង ដើម្បីឱ្យវារីកលូតលាស់បានល្អ។

២/ Areca palm៖ ជាប្រភេទរុក្ខជាតិធម្មជាតិ ដែលរាងស្លឹករបស់វាដូចជាដើមត្នោត ដែលគេច្រើន ដំាលំអ នៅខាងមុខគេហដ្ឋាន បន្ទប់ទទួល ការិយាល័យធ្វើការ។ល។ រុក្ខជាតិនេះអាចដុះលូតលាស់បានខ្ពស់ដល់ទៅ ២.១៣ម៉ែត្រ ស៊ីទឹកតិច អាចស្រោចពីរដង ក្នុងមួយសបា្តហ៍ និង ត្រូវពន្លឺថ្ងៃតិចតួច។

៣/ Rex begonia៖ ជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានស្លឹកពណ៌បៃតងនៅព័ទ្ធជុំវិញ លាយពណ៌ស្វាយនៅកណ្តាលដ៏ស្រស់ស្អាតគួរចង់គយគន់។ រុក្ខជាតិនេះ ត្រូវការស្រូបយកពន្លឺថ្ងៃខ្លាំង ប៉ុន្តែ ត្រូវការទឹកតិច អាចស្រោចទឹកបានពីរដងក្នុងមួយសប្តាហ៍។ អ្នកអាចដាក់ដាំនៅក្នុងថូ តូចៗ អាចលំអ នៅលើតុទទួលទានអាហារ តុទទួលភ្ញៀវ និង លើទូរទឹកកក។
រុក្ខជាតិទំាងបីខាងលើ ជាប្រភេទរុក្ខជាតិ ដែលគេនិយមចូលចិត្ដដាំនៅក្នុងគេហដ្ឋាន ដើម្បីលំអ និង ជាពិសេស គេជឿជាក់ បើសិនជា រុក្ខជាតិនេះ ដំាទៅរីកលូតលាស់បានល្អ នឹងធ្វើគេ រកស៊ីមានបាន មានរាសីល្អ៕
ដោយ៖ វណ្ណៈប្រភព៖ womansday