សណ្ឋាគារទាំង ១០ ដែលមានដើមទុនច្រើនបំផុតប្រចាំសហរដ្ឋអាមេរិក។ ទាំងនោះគឹសុទ្ធសឹងតែជារបស់កំពូលមហាសេដ្ឋី។ ក្រលេកមើលសណ្ឋាគារអ្នកមានទាំង ១០ ខាងក្រោម។

១០. Neil Bluhm/សណ្ឋាគារនេះជារបស់លោកមេធាវី Neil Bluhm ដែលបោះបង់ចោលអាជីពជាមេធាវីមករកស៊ីជំនួសការឡើងតុលាការ ហើយមានដើមទុនសរុប ២.១ ពាន់លានដុល្លា។

០៩. The Marriotts/សណ្ឋាគារនេះគឺជាអាជីវកម្មរបស់ប្ដីប្រពន្ធ Bill និង Richard Marriott ដែលមានដើមទុន ១.៩ ពាន់លានដុល្លាអាមេរិក។

០៨. The Pritzker/ជាសណ្ឋាគាររបស់ Thomas Pritzker ដែលមានដើមទុនរហូតដល់ទៅជាង ២.២ ពាន់លានដុល្លាអាមេរិក។

០៧. Steve Wynn/សណ្ឋាគារនេះគឺជារបស់លោកមហាសេដ្ឋី Steve Wynn ដែលជាសណ្ឋាគារប្រណីតមួយនៅទីក្រុង Las Vegas ហើយរាល់បង្អួចកញ្ចក់ត្រូវបានបំពាក់ទៅដោយផ្ទាំងកញ្ចក់សូឡាដើម្បីស្រូបនូវថាមពលព្រះអាទិត្យ ហើយមានដើមទុនសរុប ២.៣ ពាន់លានដុល្លាអាមេរិក។

០៦. Ty Warner/ជាសណ្ឋាគារដែលមានដើមទុនសរុប ២.៤ ពាន់លានដុល្លាអាមេរិក។

០៥. Ruffin's Treasure Island/ជាឋានសួគ៌ាមួយសម្រាប់អ្នកចង់មកលេងល្បែងនៅ Las Vegas ហើយមានដើមទុនសរុប ២.៥ពាន់លានដុល្លាអាមេរិ។

០៤. Las Vegas Hilton/ជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារទាំងជាង ៤០០០ របស់ Hilton ទូទាំងពិភពលោកដែលសណ្ឋាគារនេះមានដើមទុនចំនួនជាង ២.៥ ពាន់លានដុល្លាអាមេរិក។

០៣. The Universal Portofino Bay/ជាសណ្ឋាគាររបស់បងប្អូន Joan និង Wilma Tisch ដែលមានដើមទុនដល់ទៅជាង ២.៧ ពាន់លានដុល្លាអាមេរិក។

០២. Trump towers/នរណាៗក៏ស្គាល់ Donald Trump ដែរ ហើយសណ្ឋាគាររបស់គាត់នៅ Chicago មានដើមទុនដល់ទៅជាង ៣.១ ពាន់លានដុល្លាអាមេរិក។

០១. The Venetian/នេះគឺជាសណ្ឋាគារដែលមានដើមទុនច្រើនបំផុតក្នុងសហរដ្ឋអាមេរិក ជារបស់ Shelden Adelsonដែលមានដើមទុនដល់ទៅជាង ៩ ពាន់លានដុល្លាអាមេរិក៕

 

ដោយ៖ ផានិតប្រភពពី៖ Businessinsider