ស្មាតហ្វូនកំពូលរបស់ Samsung មានពណ៌ច្រើនប្រភេទសម្រាប់ជ្រើសរើស វាគឺជាវិធីមួយដើម្បីឱ្យអ្នកប្រើប្រាស់អាចបង្ហាញអំពីស្ទីលរបស់ខ្លួន។

ស្មាតហ្វូនបច្ចុប្បន្ន មិនមែនមានតែពីរពណ៌ គឺ ស និងខ្មៅនោះទេ។ ក្នុងនោះ Galaxy S7 និង S7 edge មានពណ៌ដល់ទៅ ៥ សម្រាប់ជ្រើសរើស។

Galaxy S7 edge ពណ៌ខៀវ Coral (Blue Coral ) គឺជាពណ៌ដែលទើបត្រូវបាន Samsung បន្ថែមទៅក្នុងស្មាតហ្វូនរបស់ខ្លួន។

កំណែពណ៌ Rose Gold នៅលើ Galaxy S7 edge គឺត្រូវបានបង្កើតឡើងសម្រាប់ស្ដ្រីភេទ។ ដោយរួមផ្សំជាមួយនឹងរូបរាងកោង ផលិតផលនេះមិនត្រឹមតែជាស្មាតហ្វូននោះទេ វាក៏ជាឧបករណម៉ូដែលមួយផងដែរ។

ចំណែក Galaxy S7 edge ពណ៌ខ្មៅ មានលក្ខណៈជាបុរស ពិសេសនៅពេលស្មាតហ្វូននេះជាប់សោ។

ពណ៌មាស គឺជាពណ៌ដែលពេញនិយមក្នុងប៉ុន្មានឆ្នាំមកនេះ។ ពណ៌នេះ បញ្ចេញសម្រស់បានច្រើនដោយសារស៊ុមម៉ាស៊ីនធ្វើអំពីលោហធាតុ។ សម្រាប់ជនជាតិអាស៊ី នេះគឺជាពណ៌ដែលងាយស្រួលប្រើ ទើបវាត្រូវបានគេជ្រើសរើសច្រើន។

Galaxy S7 edge ពណ៌ប្រាក់ បង្ហាញអំពីស្ទីលសាមញ្ញ ប៉ុន្តែ មិនឯកា។ នៅពេលរួមផ្សំជាមួយវ៉ែនតាពណ៌រលើប Galaxy S7 edge ពណ៌ប្រាក់ កាន់តែគួរឱ្យចាប់អារម្មណ៍៕
ប្រែសម្រួល ៖ តារាប្រភព ៖ Vnexpress