រាជធានីភ្នំពេញ, ថ្ងៃទី 07 ខែកក្កដាឆ្នាំ 201​​6: ក្រុមហ៊ុន Smart បានប្រកាសពីជំហររបស់ខ្លួនក្នុងការគាំទ្រដល់សិល្បករតន្ត្រីក្នុងស្រុក ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្សាន្តរបស់ប្រទេសកម្ពុជា។ យុទ្ធនាការចុងក្រោយនេះនឹងក្លាយជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការការពារកម្មសិទ្ធិបញ្ញានៃការផលិតតន្ត្រី ក្នុងស្រុកនិង បង្កើនការលើកទឹកចិត្តរបស់សាធារណជនកម្ពុជាដើម្បីអោយមានការផលិតជាចម្រៀងខ្មែរអោយកាន់តែច្រើនទៀត ។

/

/

/

/

ការលួចចម្លងបទបរទេសដោយខុសច្បាប់បានកើតមានអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងឧស្សាហកម្មតន្ត្រីនៅកម្ពុជាប៉ុន្តែពេលនេះ​ ត្រូវបានមើលឃើញយ៉ាងផុសផុលពីអតិថិជននូវ តម្រូវការនៃការការពារ បទចម្រៀងដែលជាស្នាដៃនិពន្ធដោយសិល្បករខ្មែរ ហើយការគាំទ្រ បទចម្រៀងដែលមិនចំលងបទបរទេសបានក្លាយជារបត់ថ្មីមួយក្នុងចំណោមយុវជនស្រទាប់ក្រោយ​ ហើយរបត់នេះវាសរបញ្ជាក់ពី ឱកាសថ្មីនៃការអភិវឌ្ឍននៃ ឧស្សាហកម្មតន្ត្រីរបស់ប្រទេសនេះ។ ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការ លើកកម្ពស់ផ្នត់គំនិតថ្មីនេះនិងដើម្បីការពារទេពកោសល្យតន្ត្រីក្នុងស្រុក ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេនៃមាតិកាតន្ត្រីនៅក្នុងប្រទេសនេះនៅតែបន្តដើម្បីផ្តល់ឱកាសនិងសេវាកម្មថ្មីដើម្បីផ្តល់ភាពសប្បាយរីករាយដល់សហគមន៍និងជម្រុញទឹកចិត្តដល់ បុគ្គលដែលមានចំណង់ចំណូលចិត្តខ្លាំងនិង ចំណាប់អារម្មណ៍លើតន្ត្រី ។ លោក ថូម៉ាស ហ៊ុននាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata  បានមានប្រសាសន៍ថា: «ការគាំទ្រនិងចំណង់ចំណូលចិត្តលើតន្រ្តីរបស់យើងគឺកាន់តែមានភាពខ្លាំងក្លា​ តួយ៉ាងដូចដែលបានឃើញនូវការនាំមកនូវ ការប្រគំតន្ត្រីអន្តរជាតិដែល      សម្តែងដោយ Demi Lovato និង Jessie J កាលពីឆ្នាំមុន  តាមរយៈភាពជាដៃគូផ្តាច់មុខជាមួយ Universal Music ។ យើងសង្ឃឹមថា វានឹងជម្រុញ នូវចក្ខុវិស័យសម្រាប់តន្រ្តីយើងទៅជា តន្រ្តីលំដាប់ថ្នាក់ពិភពលោក។

/

យុទ្ធការក្នុងចូលរួមគាំទ្រទាំងអស់គ្នាដើម្បីលើកស្ទួយចម្រៀងខ្មែរដែលមិនចំលងគេ នឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 31 ខែកក្កដានៅសាកលវិទ្យាល័យនានា កន្លែងសាធារណៈនិងផ្សារទំនើប។ អ្នកគ្រប់គ្នាអាចចូលរួមក្នុងយុទ្ធនាការ នេះដោយដោនឡួតកម្មវិធី Smart Music ដែលអ្នកអាចស្តាប់ចម្រៀង ជាង 1 លានបទ គ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។​ មិនតែប៉ុណ្ណោះ ការស្តាប់ចម្រៀងតាមរយះ Smart Music លោកអ្នកបានចូលរួមចំណែកផ្តល់នូវ ការគាំទ្រហិរញ្ញវត្ថុដល់សិល្បករសិល្បការិនីផងដែរ។ នៅពេលដែលយើងដោនឡួតចម្រៀងដោយខុសច្បាប់ រឺការស្តាប់ចម្រៀងដោយអត់បង់លុយ, អ្នកផលិតចម្រៀងនឹងបាក់ទឹកចិត្ត បន្តិចម្តងៗ ហើយគេនឹងជំនួសមកវិញដោយការលួចបទចម្រៀងបរទេស។ ការច្នៃប្រឌិតមិនមានព្រំដែនទេ។ កម្ពុជាសំបូរទៅដោយអ្នកមាន ទេពកោសល្យជាច្រើន ដូច្នេះហើយយើង អាចទាយដឹងថា តន្ត្រីដែលកម្ពុជាអាចផលិតបានវាអាចនឹងអស្ចារ្យប៉ុណ្ណា។ តន្ត្រី អាចផលិតបានដោយ អស្ចារ្យនៅពេលដែលមានការលើកទឹកចិត្តគ្រប់គ្រាន់, ការខិតខំធ្វើការ, ការគាំទ្រនិងវិធីមួយដែល សិល្បករអាច រកប្រាក់កំរៃពីការងាររបស់ខ្លួន។ ឥឡូវនេះក្រុមហ៊ុន Smart ចង់ផ្គុំ បំណែក ទាំងនេះរួមគ្នា ហើយយើងសង្ឃឹមថាអ្នកអាចចូលរួមក្នុងចលនានេះដោយដោនឡួត កម្មវិធី Smart Music នៅក្នុងទូរស័ព្ទដៃដើម្បីគាំទ្រតន្រ្តីជាតិខ្មែរ លោកថូម៉ាសបន្ត។

/

/

/

ខែកក្កដា ពិតជា ខែពិសេសសំរាប់អ្នកដែលស្រឡាញ់តន្ត្រី។ លោកអ្នកអាច ដោនឡួត Smart Music នៅលើ App Store និង Google Play Store ដោយឥតគិតលុយ។ សេវាប្រចាំសប្តាហ៍ 30 សេន នឹងមិនត្រូវបានគិតលុយពេញមួយខែកក្កដា​។ ចូលរួមជាមួយពួកយើងដើម្បីទទួលបាន ១ លានដោនឡួត និងលើកស្ទួយចម្រៀងខ្មែរដែលមិនចំលងគេ! ពត៍មានបន្ថែមសូមចូលទៅកាន់ www.smart.com.kh