បើសិនអ្នកជាបុរសដែលកំពុងតែចង់ទាក់ទាញនារីណាម្នាក់ដោយក្លិនខ្លួន សូមហូបបន្លែផ្លែឈើឱ្យបានច្រើន។
ក្លិនរបស់រាងកាយមានតួនាទីសំខាន់ចំពោះដំណាក់កាលស្វែងរកគូស្នេហ៍។ ច្រមុះរបស់មនុស្ស មានលទ្ធភាពដឹងបានថា អ្នកណាមានមតិដូចខ្លួន ហើយក្លិនរបស់រាងកាយ ក៏ថែមទាំងទាក់ទឹននឹងទំនាក់ទំនងក្នុងសង្គមផងដែរ។

ក្រុមអ្នកសិក្សាស្រាវជ្រាវ បានពិនិត្យមើលឱ្យដឹងថា តើអាហារដែលសម្បូរដោយ carotene អាចជួយឱ្យរាងកាយមនុស្សមានក្លឹនទាក់ទាញដែរឬអត់។ ការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានធ្វើឡើងដោយឱ្យស្ដ្រីស្រោបក្លិនញើសរបស់បុរស ដើម្បីវាយតម្លៃ។ លទ្ធផលដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Evolution and Human Behavior ឱ្យដឹងថា ៖ បុរសដែលហូបបន្លែ ផ្លែឈើច្រើនប្រភេទ សាច់ ស៊ុត និងសណ្ដែក នៅក្នុងកម្រិតសមល្មម នោះរាងកាយរបស់ពួកគេមានក្លិនល្អជាងអ្នកដែលហូបជាតិស្ករច្រើន។ របបអាហារដែលមានជាតិម៉្សៅតិច ធ្វើឱ្យញើសមានក្លិនធម្មជាតិ និង “ក្រអូប” ជាង ខណៈដែលរបបអាហារដែលមានជាតិស្ករ និងម៉្សៅច្រើន បង្កើតបានជាញើសដែលមានក្លិនពិបាកទ្រាំ។
ស្ដ្រីវាយតម្លៃខ្ពស់ទៅលើកម្រិតនៃភាពទាក់ទាញដោយក្លិនខ្លួន ច្រើនជាងបុរស។ បុរសក៏មានក្លិនញើសជាងស្ដ្រី ហើយស្ដ្រីយកឈ្នះបុរសនៅក្នុងកិច្ចការមួយចំនួនទាក់ទឹននឹងក្លិនខ្លួន។
មេរៀននៅទីនេះគឺ ៖ បើសិនអ្នកជាបុរសដែលកំពុងស្វែងរកដៃគូស្នេហា ចូរហូបបន្លែសាឡាត់ឱ្យបានច្រើន ហើយចូរបោះចោលនំភីហ្សាចុះ។
ប្រែសម្រួល ៖ តារាប្រភព ៖ popsci