ភ្នែក គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះមិត្តអ្នកអានគួរតែចំណាយពេលក្នុងការថែរក្សាវាឲ្យបានល្អបំផុត។ អត្ថបទនេះ នឹងបង្ហាញអ្នកបន្ថែមពីលើការអនុវត្តក្នុងការធ្វើលំហាត់ប្រាណភ្នែក ដើម្បីជួយអ្នកឲ្យមានសុខភាពភ្នែកល្អ។ តោះ អានទាំងអស់គ្នា៖

-ចុចអាន ៖ ១០ លំហាត់ប្រាណ ដែលអាចជួយឲ្យភ្នែកមានសុខភាពល្អ

១. បន្លែស្លឹកបៃតង

បន្លែស្លឹកបៃតង គឺសំបូរទៅដោយសារធាតុ Beta-carotenes វា ជាសារធាតុសម្រាប់ការបង្កើតវីតាមីនអា។

វីតាមីនអា គឺជាវីតាមីនដែលបង្កើតជាតិ Retinol ដែលជាជំនួយដល់ការបង្កើតរ៉េទីន (Retina) និងទប់ស្កាត់ជំងឺភ្នែកស្ងួត។

ក្នុងចំនោមបន្លែស្លឹកបៃតង ដែលល្អសម្រាប់ចក្ខុវិស័យជាងគេ គឺមានស្ពៃស និងសាឡាត់។

/

២. ម៉ីឡុង (Melon)

ផ្លែឈើពណ៌លឿង ដូចជាផ្លែម៉ីឡុង គឺវាសំបូរវីតាមីនអា ដូច្នេះហើយទើបវាមានសារៈសំខាន់សម្រាប់សុខភាពភ្នែករបស់អ្នកជាខ្លាំង។

/

៣. អាហារសម្បូរវីតាមីនសេ

អាហារដែលសម្បូរទៅដោយវីតាមីនសេ ដូចជាក្រូច គឺជាអាហារដែលល្អបំផុតសម្រាប់ភ្នែករបស់អ្នក។

អាហារប្រភេទនេះ មានសារជាតិប្រឆាំងអុកស៊ីតកម្ម ដ៏មានប្រសិទ្ធភាព ដែលជួយឲ្យអ្នកកាត់បន្ថយការខ្សោះជីវជាតិ ដែលបណ្តាលមកពីអាយុចាស់ និងពពួករ៉ាឌីកាល់សេរីមួយចំនួនដែលនៅក្នុងខ្លួនអ្នក។ ហើយវា ក៏អាចជួយដល់ការបង្កើតឡើងវិញនូវកូឡាជែន (collagen) និងបង្ការផលវិបាកមួយចំនួនរបស់ភ្នែកនៅពេលដែលអ្នកមានអាយុចាស់ជរា។

៤. វ៉ាន់ស៊ុយបារាំង

បន្ថែមពីលើផ្លែឈើដែលមានជាតិជូរ មានអាហារដែលមានប្រយោជន៍ជាច្រើនដូចជា វ៉ាន់ស៊ុយបារាំង ដែលសំបូរទៅដោយវីតាមីនសេ ហើយវាត្រូវបានអ្នកសិក្សាស្រាវជ្រាវណែនាំឲ្យទទួលទាននៅក្នុងរបបអាហារថែមទៀតផង។

វ៉ាន់ស៊ុយបារាំង ជួយបង្កើនកម្រិតវីតាមីនសេ និងជួយដល់សុខភាពភ្នែកបានយ៉ាងល្អ។

/

៥. ការ៉ុត

ការ៉ុតសម្បូរវីតាមីន beta-carotenes និងវីតាមីនអា។ ពួកវាក៏ផ្ទុកវីតាមីនសេ និងបេ១ ជាច្រើន ព្រមទាំងសារជាតិរ៉ែ ដូចជាប៉ូតាស្យូម និងអ៊ីយ៉ូតផងដែរ។

សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ វាអាចពន្យារការវិវឌ្ឍនៃភ្នែករបស់អ្នកទៅរកភាពចាស់។

/

៦. ថ្លើម

ថ្លើម ទោះបីជាវាជាថ្លើមគោ ឬមាន់ក៏ដោយ តែវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជាច្រើន ។ វា ជាអាហារដែលមានគុណប្រយោជន៍បំផុតសម្រាប់ការថែរក្សាសុខភាពភ្នែករបស់អ្នក។

គួរបញ្ជាក់ផងដែរថា ក្រៅពីការទទួលទានអាហារដែលជួយរក្សាសុខភាពភ្នែករបស់អ្នក លោកអ្នកចាំបាច់ត្រូវពិនិត្យសុខភាពភ្នែកឲ្យបានទៀងទាត់ ៕

/

/

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ steptohealth