ត្រាវគឺជាមើមឈឺមួយប្រភេទ ដែលអ្នកគេអាចយកទៅស្ងោរបរិភោគធម្មតា ផ្សំជាបន្លែនៅក្នុងសម្លរ ធ្វើនំ ឬច្នៃជាបង្អែមផ្សេងៗផងដែរ។ ដូច្នេះថ្ងៃនេះ យើង នឹងបង្ហាញពីវិធីធ្វើបង្អែមមួយមុខ ដែលផ្សំឡើងពីមើមត្រាវ ។
+ គ្រឿងផ្សំ៖
- - ត្រាវ ១គីឡូ កាត់ជាដុំតូចៗល្មម
- - អង្ករដំណើប ២០០ក្រាម
- - ស្ករត្នោត ២-៣ខាំ ឬតាមការចូលចិត្ត
- - អំបិល មួយចុងស្លាបព្រាកាហ្វេ
- - ខ្ទិះដូង ១ចានគោម
+ វិធីធ្វើៈ
១. ដំបូងដាក់ទឹកចូលក្នុងឆ្នាំងដាំឱ្យពុះរួចយកត្រាវដាក់ចូល ជាមួយអង្ករដំណើបដែលលាងរួច។
២. បន្ទាប់មករំងាស់ត្រាវ និងអង្ករឱ្យរីកប្រហែលជា ១០-១៥នាទី។
៣. យកខ្ទិះដូង, អំបិល និងស្ករសដាក់ចូលកូរទុកវាឱ្យរលាយស្ករសាកភ្លក់មើលផ្អែមល្មមតាមដែលចង់បានជាការស្រេច ៕
ដោយ៖ សារ៉ាត
ប្រភព៖ khmerpropey