ក្នុងខែកក្កដា​នេះ​ បណ្ណា​ក្រុមហ៊ុន​ស្មាតហ្វូន​ធំៗ​ ដូចជា Samsung, LG, Huawei និង Sony ជាដើម សុទ្ធតែនឹងបញ្ចេញលក់​នូវម៉ូដែលស្មាតហ្វូន​លំដាប់មធ្យម និងលំដាប់ខ្ពស់។ ខាងក្រោមនេះ គឺជាបណ្ដា​ស្មាតហ្វូនដែលគួរចាប់អារម្មណ៍ បង្ហាញខ្លួន​នៅក្នុងខែកក្កដា​ ឆ្នាំ ២០១៦​។

Huawei P9

/

Huawei P9 ប្រើឈីប Kirin 955 4-core Cortex A72 2,5 GHz និង 4-core Cortex A53 1,8 GHz។ Huawei P9 មានពីរកំណែគឺ កំណែ​ RAM 3GB អង្គចងចាំ 32 GB និងកំណែ RAM 4GB អង្គចងចាំ 64 GB អាចបន្ថែមបានតាមរយៈ microSD។ អេក្រង់របស់ Huawei P9 ទំហំ 5,2 inch រីសូលូសឹន​ Full HD។

ចំនុចពិសេស​របស់ Huawei P9 គឺកាមេរ៉ាភ្លោះ 12 megapixel ប្រើប្រាស់បច្ចេកវិទ្យា​របស់ Leica។

Samsung Galaxy S7 edge Injustice

/

Galaxy S7 edge Injustice ក៏នឹងត្រូវបានដាក់លក់ក្នុងខែកក្កដា​ឆ្នាំនេះ ក្នុងតម្លៃប្រមាណជា ១១៤៥ដុល្លារអាមេរិក។

Galaxy S7 edge Injustice ប្រើអេក្រង់ Super Amoled 5,5 inch រីសូលូសឹន ​2K pixel។ ស្មាតហ្វូននេះ បំពាក់ឈីប Exynos ថ្មីបំផុត​, RAM 4GB និងអង្គចងចាំក្នុង 32GB មានរន្ធដោតមេម៉ឺរី ព្រម ទាំងអាចទប់ទល់នឹងជម្រាបទឹកតាមស្ដង់ដា IP68។

Galaxy S7 edge Injustice មានកាមេរ៉ា ទំហំក្រោយ 12 megapixel អាចថតរូប​ក្នុងទីងងឹតបានល្អ។ ថ្មរបស់វា មានថាមពល 3.000 mAh ធំជាង 450 mAh បើធៀបនឹង​កំណែមុន។

Samsung Galaxy A9 Pro

/

Samsung Galaxy A9 Pro ប្រើអេក្រង់ SuperAMOLED ទំហំ 6 inch រីសូលូសឹន Full HD។ Galaxy A9 Pro បំពាក់ឈីប Qualcomm Snapdragon 652, RAM 4 GB រួមនឹងអង្គចងចាំក្នុង 32 GB អាចបន្ថែមតាមរយៈ microSD ។

កាមេរ៉ា​របស់ Galaxy A9 Pro ត្រូវបានដំឡើងទៅជា 16 megapixel ជាមួយនឹង​សេនសឺរ IMX298 ដូចទៅនឹង​ស្មាតហ្វូន Mate 8 របស់ Huawei។ ចំណែកកាមេរ៉ាមុខ​របស់​ស្មាតហ្វូនេះ​មានទំហំ 8 megapixel។ Galaxy A9 Pro ដំណើរការដោយ Android 6.0 ថ្មីបំផុត ជាមួយនឹង​អ៊ីនធឺរហ្វេល TouchWiz របស់ Samsung ។

LG G5

/

កាមេរ៉ាមុខ​របស់ស្មាតហ្វូននេះ ក៏ត្រូវបានដំឡើងទៅជា 8 megapixel ចំណែកកាមេរ៉ា​ក្រោយ​គឺជាកាមេរ៉ាភ្លោះ 16 megapixel និង 8 megapixel។ LG G5 បំពាក់បច្ចេកវិទ្យា​សាកថ្ម​ល្បឿនលឿន​។

អេក្រង់​របស់ LG G5 ប្រើបច្ចេកវិទ្យា​ IPS Quantum Dot រីសូលូសឹន QuadHD ដូចទៅនឹង G4 ឬ V10 ប៉ុន្តែ ទំហំត្រឹមតែ 5,3 inch។ LG G5 បំពាក់ប្រូសេសឺរ Snapdragon 652, RAM 3 GB អង្គចងចាំក្នុង 32 GB អាច​បន្ថែមដល់ទៅដល់ 2 TB។ ស្មាតហ្វូន LG G5 ដំណើរការ​ដោយ​ Android 6.0 ចំណែក​ថ្មរបស់វា មានថាមពល 2.800 mAh។

Sony Xperia XA Ultra

/

Sony Xperia XA Ultra ប្រើអេក្រង់ IPS ទំហំ 6 inch ដែលមានរីសូលូនសឹន Full HD។ នេះគឺជាស្មាតហ្វូនមួយដែលមានអេក្រង់ធំជាងគេ ប្រចាំខែកក្កដា​។ Sony Xperia XAUltra មានបី​ពណ៌ រួមមានពណ៌ប្រផេះខ្មៅ សលាយប្រាក់ និងពណ៌លឿង​សម្បកក្រូចឆ្មា។

Xperia XA Ultra ប្រើឈីប MediaTek Helio P10, RAM 3 GB និងអង្គចងចាំក្នុង​16 GB អាចបន្ថែមតាមរយៈ microSD។ ស្មាតហ្វូនថ្មីរបស់ Sony នេះ​ ប្រើស៊ីមពីរ រួមនឹង​ប្រព័ន្ធ 4G LTE។ Xperia XA Ultra មានកាមេរ៉ា​ក្រោយ ទំហំដល់ទៅ 21,5 megapixel ចំណែកាមេរ៉ាមុខ​ទំហំ 16 megapixel។ ស្មាតហ្វូននេះ​ដំណើរការដោយ Android 6.0 និងថ្មដែលមានថាមពល 2.700 mAh។ Xperia XA Ultra គឺជាស្មាតហ្វូនលំដាប់កំពូលបំផុត​នាបច្ចុប្បន្ន។

ប្រែសម្រួល ៖ បុត្រា