ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ហើយ តារាសម្តែង ដើរម៉ូត​ ពិធីការិនី គឺកញ្ញា ម៉ាក សែនសូនីតា ហៅតូតា ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីទស្សនិកជន ។ ​ អ្វីដែលធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺតារាសម្ដែងស្រីរូបស្រស់ កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ដែលកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ទៅលើសមត្ថភាពសម្ដែងរបស់នាង ជាពិសេសនៅក្នុងរឿង «កូនពស់កេងកង» នឹងមានអ្នកគាំទ្រជាច្រើនសរសើរពីទេពកោសល្យរបស់នាង ព្រោះតែភាពប៉ិនប្រសប់របស់នាង ទើបធ្វើឲ្យនាងនៅតែរក្សាបានប្រជាប្រិយភាព។​

/

ជាក់ស្ដែង ថ្មីៗនេះ មានរូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះចេញពីគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា ម៉ាក សែនសូនីតា ជាមួយនឹងការគ្រងនូវឈុតព្រះនាងនាគ ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

/

មិនតែប៉ុណ្ណោះ ម៉ាកសែន សុនីតា បានជាប់ចំណាត់វ៉ូត ជាតារាស្រីស្អាតតំបន់អាស៊ី ក្នុងចំណោមតារាអាស៊ី ១០ រូប ដែលបានចុះផ្សាយក្នុងគេហទំព័រតារាថៃមួយឈ្មោះថា Thaiupdates។

/

នៅក្នុងនោះដែរ គេសង្កេតឃើញថា រូបសម្រស់របស់ តូតា ពិតជាស្រស់ស្អាតសមសួនជានារីខ្មែរពិតៗតែម្ដង ពេលដែលនាងគ្រងឈុតសម្លៀកបំពាក់បែបនេះ និងអ្នកគាំទ្រសរសើរនាងមិនដាច់ពីមាត់ ៕

 

អត្ថបទ៖ ចំរើន