តារាចម្រៀង Taeyeon នឹងត្រឡប់មកបំពេញសោតិន្ទ្រិយារម្មណ៍របស់អ្នកគាំទ្រ ជាមួយនឹងអាល់ប៊ុមបទចម្រៀងថ្មី ។

នៅថ្ងៃទី ២០ ខែវិច្ឆិកានេះ សារព័ត៌មាន Xportsnews បានរាយការណ៍ថា សមាជិកក្រុម Girls’ Generation នឹងចេញអាល់ប៊ុមបទចម្រៀងទោលថ្មី នៅខែធ្នូខាងមុខនេះ ។

/

ជាការឆ្លើយតបទៅនឹងរបាយការណ៍ព័ត៌មាននេះ ផលិតកម្ម SM Entertainment បានបញ្ជាក់ អះអាងថា ៖ “ Taeyeon កំពុងត្រៀមអាល់ប៊ុមបទចម្រៀងថ្មីមួយ ក្នុងគោលបំណងចេញ នៅក្នុងខែធ្នូខាងមុខនេះ ។ សូមរង់ចាំ ទស្សនា និងស្ដាប់បទចម្រៀងអាល់ប៊ុមថ្មីនោះទាំងអស់គ្នា “។

អាល់ប៊ុមបទចម្រៀងថ្មីសន្លាងនេះ នឹងក្លាយជាការវិលត្រឡប់ដំបូង ក្នុងស្រុករបស់ Taeyeon ចាប់តាំងពីបទចម្រៀងរបស់នាងមួយបទ “Happy” នៅក្នុងខែមេសា ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Soompi