ដោយធ្វើការជាមួយគ្នាជាច្រើនឆ្នាំមកនេះ កំពូលតារាស្រីថៃទាំងបីរូបនេះ មានចំណងមិត្ដភាពល្អជាមួយនឹងអ្នកគ្រប់គ្រងគួរឱ្យស្រលាញ់របស់ពួកគេ ។

កញ្ញា Bella Ranee

/

កំពូលតារាស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 កញ្ញា Bella Ranee ធ្វើការជាមួយអ្នកគ្រប់គ្រងរបស់គេគឺ អ្នកនាង Ploy ជាច្រើនឆ្នាំមកហើយ ។ នៅក្នុងវីដេអូ Vlog របស់ពួកគេ ដែលបានបង្ហោះកាលពីខែមេសា កញ្ញា Bella Ranee បានបង្ហើបឱ្យដឹងថា អ្នកស្រី Khun Ploy ប្រៀបបានដូចជា សមាជិកគ្រួសាររបស់នាងអញ្ចឹង គឺប្រៀបដូចជាបងស្រី និងអ្នកប្រឹក្សា ។

កញ្ញា Mai Davika

/

កំពូលតារាស្រីកញ្ញា Mai Davika បានធ្វើការជាមួយអ្នកគ្រប់គ្រងរបស់នាងគឺអ្នកស្រី Nampraw ជាង ១០ ឆ្នាំមកហើយ ។ អ្នកស្រីតែងទៅធ្វើការជាមួយតារាស្រីរូបនេះ និងមើលថែទាំនាងបានល្អណាស់ ។

កញ្ញា Baifern Pimchanok

/

តារាស្រីប្រកបដោយទេពកោសល្យសម្ដែងកញ្ញា Baifern Pimchanok បានធ្វើការជាមួយអ្នកគ្រប់គ្រងរបស់នាងគឺអ្នកនាង Fern រយៈពេល ៤ ឆ្នាំមកហើយ។ នៅពេលអ្នកទាំងពីរធ្វើការជាមួយគ្នា កញ្ញា Baifern Pimchanok និងអ្នកគ្រប់គ្រងរបស់នាងពិតជាគួរឱ្យស្រលាញ់ខ្លាំងណាស់ ។ បច្ចុប្បន្ន ពួកគេទាំងពីរមានឆាណែល YouTube ឈ្មោះ ‘Fernzone’ ។ វីដេអូ Vlog ចុងក្រោយរបស់កញ្ញា  Baifern Pimchanok បង្ហាញពីឈុតក្រៅឆាកនៃខ្សែភាពយន្ដភាគថ្មីរបស់នាង គឺរឿង “46 Days”៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate