Galaxy Note 5 មានរូបរាងថ្មីស្រឡាង បើប្រៀបធៀបនឹងស្រឡាយ Note ៤ជំនាន់មុន ខណៈដែល Galaxy S6 edge+ គឺជាកំណែថ្មីរបស់ Galaxy S6 edge។

/

Galaxy S6 edge+ និង Note 5 ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារគ្រឿងម៉ាស៊ីនលំដាប់កំពូលរបស់វវា ៖ អេក្រង់ 5,7 inch Quad HD Super Amoled (2.560 x 1.440 pixel), chip Octa 8​ core។

/

ស្មាតហ្វូនទាំងពីរនេះ មានទំហំដូចគ្នា ៖ 153,2 x 76,1 x 7,6 mm, 171 gram។ ប៉ុន្តែ  គេងាយនឹងច្រឡំ S6 edge+ នឹង S6 edge ដែលចេញលក់កាលពីដើមឆ្នាំ ព្រោះពួកវាមានរចនារូបរាងប្រហាក់ប្រហែលគ្នា ខុសតែអេក្រង់។

/

មើលពីក្រោម ទូរសព្ទទាំងពីរ​នេះ ដូចគ្នាបេះបិទ តាំងពីឧបករណសម្លេង រហូតដល់រន្ធ microUSB។ ដោយឡែក Note 5 មានប៊ិច S pen នៅជ្រុងខាងស្ដាំ។ Note 5 ក្រាស់ជាង S6 edge+​បន្តិច ពោលគឺ 7,6mm ទល់នឹង với 6,9mm។

/

ថ្មរបស់ទូរសព្ទទាំងពីរនេះ ដូចគ្នា គឺ ប្រហែល 3.000 mAh និងមានមុខងារសាកថ្មល្បឿនលឿនដូចគ្នា។

/

ប៊ូតុងបើកបិទម៉ាស៊ីន ស្ថិតនៅផ្នែកខាងឆ្វេង។ បើទោះជាធំជាង  S6 និង S6 edge ប៉ុន្តែ Note 5 និង S6 edge+ នៅតែអាចកាន់ដោយដៃម្ខាងបានយ៉ាងងាយស្រួល។

/

ផ្នែកខាងស្ដាំវិញ មានប៊ូតុងឡើង ចុះសម្លេង ដូចមុន។

/

ផ្នែកខាងក្បាលនៃទូរសព្ទ មានលក្ខណៈដូចគ្នាទាំងស្រុង។ ទាំងពីរ សុទ្ធតែបំពាក់កាមេរ៉ាមុខ 5 megapixel កាមេរ៉ាក្រោយ 16 megapixel។

/

ប៊ូតុង Home នៅរក្សាដូចកំណែមុន។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Forbes/Tech