ភ្នំពេញ ៖ ពិតជាប្លែកខ្លាំងព្រោះមិនដែលស្តាប់សម្លេងរបស់ពួកគាត់ក្នុងបទតែមួយបែបនេះទេ ពេលនេះពិតជាប្លែក និងពិរោះខ្លាំងមែនទែនជាមួយនិងតារាចម្រៀង ៤ ដួង គឺមានដូចជា កញ្ញា, ឡាលីន, សុផាឡែន និង សុខ ស្រីនាង ក្រោមចំណងជើងថា លើកទឹកចិត្តខ្លួនឯង ។
ហើយអត្ថន័យបទចម្រៀងទៀតវាមានន័យខ្លាំងណាស់ ស្តាប់ហើយទើបដឹងថាខ្លួនឯងបោះបង់ចោលខ្លួនឯងពេកហើយ ក្រោកឡើងវិញហើយញញឹមដើរទៅមុខម្តងទៀតយ៉ាងមានជំនឿជឿជាក់ ព្រមទាំងផ្តល់កម្លាំងចិត្តឲ្យខ្លួន បន្តដំណើរទៅមុខទៀត ៕




ដោយ ៖ គន្ធា