ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក ទើបតែរកឃើញភ័ស្ដុតាងបង្ហាញថា ការផ្ទុះផែនដីគឺជារឿងមិនអាចគេចផុតបាន។ មនុស្ស សត្វ និងអ្វីៗទាំងអស់ នឹងត្រូវផុតពូជ។
ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Vanderbilt អាមេរិក បានរកឃើញរូបមន្តថ្មិមួយ ស្ដីអំពីថាមពលនៃធាតុរាវ ដែលមកស្រាយអំពីការរីកធំរបស់ផែនដីដោយមិនបាច់មានថាមពលងងឹត។ រូបមន្តនេះ បានជួយឱ្យអ្នកវិទ្យាសាស្ដ្រគន់គូរ និងរកឃើញលទ្ធផលដ៏គួរឱ្យភ័យខ្លាចមួយ នោះគឺការផ្ទុះផែនដីដែលមិនអាចជៀសរួច។

យោងតាមទ្រឹស្ដីថ្មីនេះ គេដឹងថា ប្រហែល ២២ពាន់លានឆ្នាំទៀត ផែនដីនឹងផ្ទុះបែកដោយសារគ្រោះធម្មជាតិ ប្រេះផែនដី។ មុននឹងផ្ទុះផែនដីត្រូវឆ្លងកាត់ដំណាក់កាលរីកធំនៃស្ដូលខាងក្នុងរបស់វា ហើយចុងក្រោយ វានឹងបែកចេញពីគ្នាជាបំណែក។ ក្នុងទ្រឹស្ដីនេះ អ្វីដែលត្រូវបានគេយកចិត្តទុកដាក់ជាងគេ នោះគឺជាតិរំអិលរបស់ផែនដី។
Robert Scherrer អ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Vanderbilt ថ្លែងថា ក្នុងទ្រីស្ដីមុនៗ ហេតុការ Big Rip គឺជារឿងមិនអាចកើតឡើង ប៉ុន្តែ ក្នុងទ្រឹស្ដី ក៏ដ៏ជារូបមន្តថ្មីមួយនេះ កម្រិតនៃជាតិរំអិល នឹងនាំផែនដីទៅរកចំនុចចុងក្រោយនៃគ្រោះផុតពូជ។

២២ពាន់លានឆ្នាំទៀត ផែនដីនឹងផ្ទុះជាបំណែក
សូមរំលឹកថា មុននេះ ក៏ធ្លាប់មានទ្រឹស្ដីជាច្រើនស្ដីអំពីគ្រោះផុតពូជរបស់ផែនដី ដូចជា Red Giant និង Big Freeze ជាដើម ប៉ុន្តែទាំងនេះសុទ្ធតែផ្ដោតទៅលើតែការស្លាប់ដោយសារសីតុណ្ហភាព៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ IBTimes