ប្រភពព័ត៌មានពីបណ្ដាញសង្គម Weibo របស់ចិន បានបង្ហើបឱ្យដឹងអំពីជំនាន់ថ្មីនៃស្មាតហ្វូន Nexus របស់ក្រុមហ៊ុន Google ដោយថា ក្រុមហ៊ុននេះ នឹងបំពាក់ប្រូសេសឺរ MediaTek (ឈីបចល័តដែលគេតែងឃើញមាននៅលើឧបករណ៍តម្លៃទាប)។ /ប្រភពព័ត៌មានខាងលើ បានឱ្យដឹងថា Nexus ថ្មី នឹងមានតម្លៃទាបដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត គឺមិនដល់ ១០០ដុល្លារអាមេរិក។ នេះប្រហែលជាជំហានថ្មី របស់ Google ដើម្បីងាយស្រួល “ចូលទៅក្បែរ” អ្នកប្រើប្រាស់ ក្នុងបំណងពង្រីកទីផ្សាររបស់ខ្លួន។ ទន្ទឹមនឹងនេះ វាក៏ជួយពង្រីកឥទ្ធិពលរបស់ក្រុមហ៊ុនផលិតឈីប តម្លៃទាប មកពីតៃវ៉ាន់ ផងដែរ។យ៉ាងនេះក្ដី ជាមួយនឹងតម្លៃទាបដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គេពិបាកនឹងរំពឹងទៅលើផ្នែករឹងដែលនឹងត្រូវបានបំពាក់ នៅលើស្មាតហ្វូន Nexus ជំនាន់ថ្មី។ ប្រសិនព័ត៌មាននេះ ក្លាយជាការពិត សង្ឃឹមថា ក្រុមហ៊ុន Google នឹងអាចបង្កើនភាពខ្លាំងនៃគ្រឿងម៉ាស៊ីន របស់ស្មាតហ្វូនតម្លៃទាបមួយប្រភេទនេះ ដើម្បីមានលទ្ធភាព ប្រកួតប្រជែង ក្នុងទីផ្សារថ្នាក់ទាប។/បច្ចុប្បន្ន ក្រៅពីតម្លៃ គេមិនទាន់បានដឹងអំពីពេលវេលាជាក់លាក់ ដែល Google នឹងបញ្ចេញស្មាតហ្វូន Nexus នេះ នៅឡើយ។ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena