ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស BBC ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា មានឧបទ្ទេវហេតុរលំបាក់អាគារមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា ដោយបានផ្តាច់សង្ខារមនុស្សដល់ទៅ ១៣នាក់។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុរលំបាក់អាគារលើកនេះបានកើតឡើងកាលពីម្សិលមិញនៅក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា ស្របពេលដែលអាគារកំពស់ ៤ ជាន់មួយនេះ ក៏កំពុងតែស្តិតនៅក្រោមការសាងសង់នៅឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានបានឲ្យដឹងថា ការបាក់រលំអគារកំពុងតែសាងសង់នេះ អាចបណ្តាលមកពីការសាងសង់ខុសបច្ចេកទេស ដោយមិនបានគូរប្លង់ត្រឹមត្រូវទៅតាមមាត្រដ្ឋាននោះ ។ គួររំឭកផងដែរថា កាលពីខែកញ្ញាកន្លងទៅនេះ ក៏មានការបាក់រលំអាគារមួយផងដែរ នៅក្នុងក្រុង Pune រដ្ឋ Maharashtra ខណៈពេលដែលមនុស្សយ៉ាងហោចណាស់៦ នាក់ត្រូវបានស្លាប់បាត់បង់ជីវិត៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ BBC