កីឡាករប្រណាំងកង់ Lance Armstrong  គឺជាអ្នកលេងដែលទទួលបានជោគជ័យច្រើនប្រកួត ត្រូវបានគេរកឃើញថាបានប្រើប្រាស់គ្រឿងញៀន ដោយយោងទៅតាមការរាយការណ៍មួយនៃភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក។

width=461

រូបភាព៖ លោក Lance Armstrong

នៅក្នុងរបាយការណ៍នោះ លោក Usada ដែលជាអគ្គនាយក Travis Tygart បាននិយាយថា លោក Lance Armstrong មានអាយុ៤១ឆ្នាំ បានជាប់ពាក់ព័ន្ធនឹងរឿងគ្រឿងញៀន។ លោក Armstrong បានឈ្នះការប្រកួត Tour de France ចំនួន ៧លើកមកហើយ ដែលសុទ្ធតែបានប្រើគឿងញៀនសំរាប់ជំនួយកំលាំង។

លោក Usada ថ្លែងថា ៖ ខ្ញុំបានទទួលភស្តុតាងពីសាក្សីដែលបានឃើញផ្ទាល់ភ្នែក គែជាអតីតមិត្តរួមក្រុម ១១នាក់របស់ US Postal Service  និងការធើ្វកោសល្យវិច័យនៅបន្ទប់ពិសោធន៍ និងភស្តុតាងជាច្រើនទៀតដែល លោក Armstrong​ មិនអាចប្រកែកបានឡើយ។

យ៉ាងណាក៏ដោយ លោក Armstrong បានបដិសេធនូវការចោទប្រកាន់នេះ ហើយមេធាវីការពារក្តីរបស់លោកបាននិយាយថា របាយការណ៍របស់លោក Usada គ្រាន់តែជាការងារដែលបង្ខូចគេឈ្មោះគេតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ លោក Usada នៅតែប្រកាន់ខ្ជាប់ថា ករណីលោក Armstrong គឺជារឿងពិត ហើយមិត្តរួមក្រុមទាំងពីរនាក់នៅ US Postal Service ឈ្មោះ Mechele Ferrari និង Garciadel Moral ក៏ត្រូវបានពិន័យមិនឲ្យប្រណាំងកង់មួយជីវិតផងដែរក្នុងករណីការប្រើគ្រឿងញៀននេះ។

រឿងក្តីនេះនៅកំពុងបន្តស្រាវជ្រាវនៅឡើយ ដើម្បីអោយប្រាកដថា តើលោក Armstrong ត្រូវទទួលពិន័យយ៉ាងណានោះ៕

ដោយ៖ រិនដូ

ប្រភព៖ .bbc.