អ្នកយកព័ត៌មានតៃវ៉ាន់ម្នាក់បានភ័យស្លន់ស្លោរត់យកតែរួចខ្លួន ក្នុងពេលដែលកំពុងតែឈរផ្សាយព័ត៌មានពីខ្យល់ព្យុះ Saola ព្រោះតែផ្លូវនៅក្រោយខ្នងបានបាក់ស្រុត។

តាម Telegraph, ស្រ្តីម្នាក់នោះ គឺជាអ្នកយកព័ត៌មានឲ្យទូរទស្សន៍ ETTV។ នៅក្នុងការសារព័ត៌មានបន្តផ្ទាល់មួយបានឲ្យឃើញថា ស្រ្តីអ្នកយកព័ត៌មាននោះពាក់អាវរងារពណ៌ខ្មៅ ដៃកាន់មេក្រូ ហើយកំពុងធ្វើការផ្សាយផ្ទាល់ពីស្ថានភាពជំនន់ទឹកភ្លៀងជាមួយទឹកមុខភិតភ័យ។ ក្នុងពេលដែលនិយាយព័ត៌មានបានតែ២, ៣វិនាទីមុខកាមេរ៉ាប៉ុណ្ណោះ ស្រ្តីម្នាក់នោះបានដាក់មេប្រូចរត់យករួចខ្លួនពេលដែលផ្លូវនៅខាងក្រោយខ្នងរបស់គាត់បានបាក់ស្រុត បង្កើតបានជារណ្តៅមួយយ៉ាងធំ។

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូនៃការរត់របស់អ្នកផ្សាយព័ត៌មានតៃវ៉ាន់

ដោយ៖ សិលាប្រភព៖ VE