គ្រួសារមួយនៅ អូស្រ្ដាលី បានតុបតែងភូមិគ្រឹះរបស់ខ្លួនដោយមានលំអអំពូលភ្លើងខ្សែ យ៉ាងទាក់ភ្នែក សម្រាប់ទទួលអំណរបុណ ណូអែល តាមបែប Gangnam Style និងប្រកបដោយភាពរីករាយ។
ជារៀងរាល់ឆ្នាំ ផ្ទះរបស់លោក Illman នៅក្រុង Perth ប្រទេស អូស្ដ្រាលី សុទ្ធតែបានតុបតែងលំអដោយអំពូលភ្លើងនៅជុំវិញសួនខាងក្រៅផ្ទះរបស់គាត់ ក្នុងរដូវបុណ្យណូអែល។
ចំណែកឆ្នាំនេះ លោក Illman ក៏ធ្វើមិនខុសពីឆ្នាំមុនៗប៉ុន្មានដែរ ប៉ុន្ដែ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺលោកបានតុបតែង យកលំនាំតាមតន្ដ្រី Gangnam Style ជាមួយនឹងអំពូលភ្លើងចំនួន៤១,០០០អំពូល និងខ្សែភ្លើងប្រវែង ២គម ដើម្បីបង្កើតបានជា ទិដ្ឋភាពសំដែង និងក្បាច់រាំ នៃបទ Gangnam Style ។
ដើម្បីធ្វើបានសម្រេចនូវការងារខាងលើ លោក Illman ត្រូវចំណាយពេលចំនួន ២០០ម៉ោង ជាមួយក្រុមអ្នកស្ម័គ្រចិត្តជាច្រើននាក់។
ដោយ ៖ សីហាប្រភព ៖ YT/VE