ភ្នំពេញៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពិធីការិនីសាច់សរម៉ដ្ឋរ លោង កញ្ញា តេង លក្ខិណាបានបង្ហើបប្រាប់ឲ្យដឹង ពីគម្រោងបើកមុខជំនួញ រកស៊ីចាយទុនរាប់ម៉ឺនដុល្លារ។ តែរហូតមកដល់ពេលនេះ ទស្សនិកជននៅមិនឃើញពីលទ្ធផលផ្លែផ្កា ណាមួយស្តែងឲ្យឃើញពីចំណុចវិជ្ជមានថា នាងមានមុខរបររកស៊ីផ្ទាល់ខ្លួន ក្រៅពីសិល្បៈនោះទេ ។

ភាគច្រើនសិល្បករ-សិល្បការិនី ដែលចូលប្រឡូក ក្នុងវិស័យសិល្បៈ តែងតែបង្កើតជាមួយមុខរបររកស៊ីខាងក្រៅ ដោយពួកគេគិតថា ប្រឡូកតែការងារសិល្បៈមួយ មិនសូវមានស្ថេរភាព ធ្វើឲ្យជីវភាពឯកជនរបស់ពួកគេ រស់នៅប្រកបដោយភាពស៊ីវិល័យហ៊ឺហារបានទេ ។ ដូច្នេះបានជាពួកគេ ច្រើនតែងើបមកបើកមុខរបររកស៊ី ដូចជាហាងកែសម្ផស្ស ហាងសម្អាងការ ហាងលក់សម្លៀកបំពាក់ជាដើម ។

សូម្បីតែស្រីស្រស់វ័យក្មេង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV កញ្ញា តេង លក្ខិណា ក៏ធ្លាប់ បានបង្ហើបប្រាប់បណ្តាញសារព័ត៌មានថា នាងកំពុងតែមានគម្រោង បើកមុខជំនួញមួយ សម្រាប់រកស៊ីរកមានចំណូលខ្លួនឯង ទៅថ្ងៃក្រោយ ក្រៅពីការងារសិល្បៈ ។ ប៉ុន្តែគម្រោងនេះ គេសង្កេតឃើញថា នាងនៅតែមិនទាន់សម្រេចបាន និងបើកសម្ពោធ ហាងមួយណានៅឡើយទេ រាល់ពេលសួរពីរឿងមុខរបររកស៊ីម្តងៗ នាងតែងតែលើកពេលរហូត ។

កន្លងមកធ្លាប់មានប្រភពបង្ហើបប្រាប់ថា គម្រោងបើកមុខរបរថ្មីរបស់នាង ហាក់មានពន្លឺចាប់ផ្តើមលេចចេញជារូបរាងពិត ប្រាកដក្នុងពេលឆាប់ៗ ដោយសារតែពេលនេះ នាងកំពុងតែមមាញឹកក្នុងការរកទីតាំងបើកជំនួញ។ មិនយូរទៀតទេស្រីស្រស់វ័យក្មេងរូបនោះ ក៏ជិតក្លាយទៅជាថៅកែស្រី វ័យក្មេងបោះទុនរាប់ម៉ឺនដុល្លារ។ ដូច្នេះទើបមួយរយៈពេលមុននេះ នាងមិនសូវបង្ហាញខ្លួន នៅក្នុងកម្មវិធីសិល្បៈទេ ព្រោះជាប់ដៃរៀបចំហាង។

អ្វីដែលគេរំពឹងទុកថា ឃើញស្រីស្អាត តេង លក្ខិណា រៀបចំពិធីធំដុំសម្ពោធហាងថ្មី ដោយចំណាយលុយ រៀបចំកម្មវិធីជាច្រើន ពាន់ដុល្លារនោះ នៅតែមិនទាន់លេចចេញជារូបរាង ព្រោះតែការរកស៊ីរបស់នាង ត្រូវជាប់គាំង ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ LookingTODAY មិនទាន់អាចទាក់ទងទៅ ពិធីការិនីប្រចាំកម្មវិធី A1 ខនសឺត កញ្ញា តេង លក្ខិណា បានទេ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣នេះ ៕

Looking

Looking

Looking

Looking

Looking

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធដោយ ៖ ដើមអំពិល