អាមេរិក៖ គិតដល់ពេលនេះ គឺមានរយៈពេល ៩ ខែហើយដែលលោក Steve​​ Jobs បានស្លាប់។ លោក Steve Jobs គឺជាអ្នករកឃើញផលិតផល Apple ដែលមានការពេញនិយមទូទាំងពិភពលោក។ ផលិតផល Apple របស់គាត់ហាក់បីបានកែប្រែបន្ដិច គឺប្ដូរទៅ Apple's​ ដំណើរការដោយប្រព័ន្ធ iOS6។ ក្នុងនោះមាន iPad​ និង​ iPhone ឈរក្នុងលំដាប់ខ្ពស់បំផុត។ ហើយ Macដំណើរការដោយប្រព័ន្ធ 'Mountain Lion'។width=454

លោក​ Steve Jobs កាលគាត់នៅរស់

បន្ទាប់ពីថ្ងៃបញ្ចប់សន្និសីទនៅ San Francisco ផលិតផល Apple និងអ្នកធ្វើវិនិយោគទុនលើពិភពលោកបានអោយតំលៃ Apple ដ៏អស្ចារ្យមួយនៃការតស៊ូយកជ័យជំនះរបស់ខ្លួន។ គឺ Appleមិនអោយបាត់មុខពីអតិថិជនរបស់ខ្លួនឡើយ បើទោះបីជាម្ចាស់ផលិតផលនេះបានលាចាកលោកនេះក៏ដោយ។ លោក Cook គឺជាអ្នកស្នងដ៏ចំណានរបស់ លោក Steve បាននិយាយថា លោកនឹងខិតខំប្រឹងប្រែងបង្កើត iPhone software ថ្មីព្រមទាំងកែប្រែកុំព្យូទ័រ​ Mac អោយមានភាពថ្មីស្រឡាងនាពេលថ្ងៃអនាគត។ លោកបានបន្ដទៀតថា លោកនឹងកាត់ចោលនួវកន្លែងខ្លះរបស់ iPone ហើយច្នៃយ៉ាងណាអោយមានភាពទាក់ទាញដល់អតិថិជន៕width=450

លោក Tim Cook និង លោក Steve Jobs  ឆ្នាំ ២០០៧

width=445

width=446

ដោយ៖ សារិនប្រភព៖ dailymail