ព័ត៌មានអន្តរជាតិ  ៖​  ជួបជាមួយនឹងវីដេអូបុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាតដ៏ចម្លែក ដោយចូលទៅខាំសត្វអូទ្រីសនៅក្នុងសួនសត្វរបស់ទាល់តែស្លាប់  ទើបអារកដៃខ្លួនឯងបង្ហូរឈាមអោយខ្សោះ តែការណីប៉ុនប៉ងធ្វើអត្តឃាតខាងលើនេះ  មិនបានសំរេចនោះទេ ប​ន្ទាប់ពីមានការអន្តរាគមន៍ពីភ្នាក់ងារមានសមត្ថកិច្ច។​

គួរបញ្ជាក់ផងដែរថា   បុរសដែលប៉ុនប៉ងធ្វើអត្តឃាតដ៏ចម្លែកមួយនោះ  មានឈ្មោះថា លោកLi វ័យ ២៧ ឆ្នាំ មកពីខេត្ត Yunnan ប្រទេសចិន។ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីប៉ូលីស​ ដែលដឹកនាំដោយមន្រ្តីជាន់ខ្ពស់ម្នាក់ ដែលមានឈ្មោះថាXu Jianwen មកពីអគ្គស្នងការ Datang ។  ខណៈពេលដែលទៅដល់កន្លែងកើតហេតុ  លោក Li ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ស្របពេលដែលលោកគំរាមនឹងសម្លាប់ខ្លួនភ្លាមៗ  បើសិនណាប៉ូលីសកាន់តែខិតចូលមកជិត។

width=467

ស្របពេលដែលឈាមចេះតែហូរចេញពីកដៃច្រើននោះ វាជាហេតុធ្វើអោយលោក Li ចេះតែអស់កម្លាំង និងខ្សោះខ្លួន រួចក៏ទំរេតទៅលើសាកសពសត្វអូទ្រីសដែលគាត់បានសម្លាប់រំពេចនោះក្រុមមន្រ្តីប៉ូលីសក៏បានសំរុកចូល រួចក៏ក្តោបក្តាប់ស្ថានការណ៍បានដោយបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ដោយឡែក បើនិយាយពីមូលហេតុដែលនាំអោយមានការប៉ុនប៉ងធ្វើអត្តឃាតចម្លែកបែបនេះមិនទាន់បានដឹងច្បាស់នៅឡើយទេ ស្របពេលដែលការតាមដានស៊ើបអង្កេតនៅតែបន្តមាននៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ Happening