ចិន៖​ បើតាមការបង្ហាញពីក្រុមប៉ូលីស ក្រុង Wenling កាលពីដើមសប្ដាហ៍នេះថា បុរសវ័យកណ្ដាលដ៏អភ័ព្វម្នាក់ ត្រូវបានគេកាត់ប្រដាប់ផ្លូវភេទបាត់ (លិង្គ) ខណៈដែលគាត់កុំពុងដេកលក់ក្នុងបន្ទប់គេងរបស់គាត់។ លោក Fei Lin មានវ័យ ៤១ឆ្នាំ រស់នៅក្នុងភូមិ Niqio ប្រទេសចិន ត្រូវបានជនមិនស្គាល់មុខលូចចូលទៅក្នុងផ្ទះគាត់​ ហើយបានលួចកាត់ប្រដាប់ភេទគាត់បាត់។ នេះបើតាមសេចក្ដីរាយរបស់ពត៌ក្នុងស្រុក របស់ចិន កាលពីពេលកន្លងទៅថ្មីៗនេះ។width=455លោក Fei Lin ត្រូវបានគេលួចកាត់ប្រដាប់ភេទបាត់បើតាមការអោយដឹងពីក្រុមប៉ូលីសបានអោយដឹងថា​ បុរស Fei ប្រហែលជាត្រូវចោរ យកស្បោងដែលមានជាតិថ្នាំសណ្ដប់ម្យ៉ាង មកដាក់ក្ដោបលើមុខគាត់ ពោលគឺធ្វើអោយគាត់ដេកយ៉ាងលង់លក់បំផុត។  ចំពោះលោក Fei Lin វិញគាត់បាននិយាយថា ពេលគាត់ភ្ងាក់ឡើង គឺ គាត់បានឃើញ ឈាមហូរពេញជើងរបស់គាត់ទៅហើយ ភា្លមនោះលិង្គរបស់គាត់ក៏បាត់ផងដែរ។width=455តាមប្រភពអោយដឹងពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាងលោក Lin បានអោយដឹងថា ករណី លួចកាត់ប្រដាប់ភេទលោក Lin គឺប្រហែលមកពីគំនុំ​ ដែលពីមុនមក លោក Lin តែងតែធា្លប់បានលួចសាហាយស្មន់ ជាមួយប្រពន្ធ កូនគេជាញឹកញាប់។ ទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមមន្ដ្រីប៉ូលីសនឹងធ្វើការស្រាវជ្រាវ រកជនដៃដល់អោយឃើញដែរ៕

ដោយ៖ វាសនាប្រភព៖​​ complex