អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលី​មែល កាលពីថ្ងៃទី ០៧ តុលា ម្សិលមិញនេះថា បុរសវ័យចំណាស់ម្នាក់ ត្រូវបានបាត់បង់ជីវិត ក្រោយពេលវាយតប់គ្នា ក្នុងហាងមួយ ខណៈដែលបុរសនោះ បានចូលរួមក្នុងពិធីមង្គលការក្មួយស្រី។

width=457ហេតុការណ៍ដ៏អាក្រក់មួយនេះ ត្រូវបានកើតឡើងកាលវេលាម៉ោង ២:០០នាទី រំលងអាធ្រាតចូលថ្ងៃទី ០៧​ តុលា នៅក្នុងសណ្ឋាគារ Sheraton Mission Hill ក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក ខណៈដែលជម្លោះមួយនេះ កើតឡើងដោយសារការស្រវឹងជោគជាំពេក។

គួរបញ្ចាក់ផងដែរថា បុរសដែលជាជនរងគ្រោះ គឺមានអាយុ ៥៧ឆ្នំា ត្រូវជាពូបង្កើតខាងកូនក្រមុំតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រភពខាងលើ មិនបានប្រាប់ឈ្មោះបុរសដែលស្លាប់នោះដែរ។

width=457តាមការអោយដឹងពីក្រុមប៉ូលីស ដែលបានចុះទៅដល់កន្លែងកើតហេតុ បាននិយាយថាបុរសមានវ័យ ៥៧​ឆ្នាំនោះ គឺបានស្លាប់ក្នុងមន្ទីរពេទ្យមួយ ក្រោយពេលការវាយតប់គ្នា បានប៉ុន្មានម៉ោង។​ អ្វីដែលអាចអោយបុរសនោះ ឈានការបាត់បង់ជីវិតបែបនេះ  គឺបុរសនេះ គឺជាមនុស្សមានជម្ងឺបេះដូងផងដែរ។ នេះជាវីដេអូក្លីប នៃការវាយតប់គ្នាក្នុងមង្គលការ សូមចុចដើម្បើមើល៕

 

ដោយ៖ សីហាប្រភព៖ dailymail