ត្របកភ្នែកពណ៌ស្វាយដ៏ទាក់ទាញនឹងជួយធ្វើឱ្យរដូវក្ដៅរបស់អ្នក កាន់តែផ្អែមល្ហែម ប៉ុន្ដែ ហាក់មានភាពត្រជាក់ត្រជំ។
ដើម្បីធ្វើការផាត់ភ្នែកពណ៌ខ្វាយ អ្នកត្រូវត្រៀម ៖
-ផ្សៅផាត់ភ្នែកពណ៌ស្វាយ lavender-ផ្សៅផាត់ភ្នែកពណ៌ស្បែកប្រផេះ-Mascara ពណ៌ខ្មៅ-ជក់អនុវត្ត ៖
ជំហានទីមួយ ៖
ត្របកភ្នែកពណ៌ស្វាយបែបផ្កា lavender ស័ក្ដិសមយ៉ាងខ្លាំងជាមួយនិងភ្នែកដែលមានពណ៌ខៀវស្រអាប់ ប៉ុន្ដែប្រសិនបើភ្នែករបស់អ្នកមិនមានពណ៌ដូចនេះទេ អ្នកក៏អាចប្រើប្រាស់កែវដាក់ភ្នែក (contact lenses)ក៏បាន ដើម្បីជួយឱ្យភ្នែកទាំងគូរបស់អ្នក មានភាពទាក់ទាញ។
សូមចាប់ផ្ដើមការផាត់ភ្នែក ដោយការប្រើជក់ទន់ ផាត់ម្សៅពណ៌ស្វាយ lavender ទៅលើត្របកភ្នែកលើទាំងមូល និង ២/៣ នៃត្របកភ្នែកក្រោម។
ជំហានទីពីរ ៖
ប្រើជក់ប្រភេទតូច ផាត់ម្សៅពណ៌ស្បែកប្រផេះ ទៅលើផ្នែកខាងក្រោមនៃត្របកភ្នែកក្រោម និងផ្នែកខាងលើនៃត្របកភ្នែកលើ ដើម្បីធ្វើឱ្យភ្នែកកាន់តែមានសភាពជ្រៅ។
ចុងបញ្ចប់ ចូរកៀបរោមភ្នែក និងលាប mascara ទាំងរោមភ្នែកលើ និងរោមភ្នែកក្រោម។
ដោយ ៖ តារាប្រភព ៖ makeupandbeauty/LD