ព័ត៌មានអន្តរជាតិ  ៖  គ្រូស្រីម្នាក់ត្រូវបានរកអោយឃើញថា រួចផុតពីការដេកគុក បន្ទាប់ពីសំរេចចិត្តរៀបការជាមួយកូនសិស្សប្រុសម្នាក់វ័យ ១៥ ឆ្នាំ ក្រោយពីបានឡើងគ្រែជាមួយគ្នាកាលពីពេលកន្លងទៅ។

width=459

គួរបញ្ជាក់ផងដែរថា គ្រូស្រីរូបនោះ មានឈ្មោះថា Leah Gayle Shipman វ័យ ៤២ ឆ្នាំ បានរៀបការជាមួយនឹងកូនសិស្សរបស់ខ្លួន  ឈ្មោះ  Johnnie  Ray Ison ដែលមកទល់នឹងពេលនេះវ័យ១៧ ឆ្នាំ។លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា នាងត្រូវបានចាប់ឃាត់ខ្លួនក៏ព្រោះតែនាងបានលួចឡើងគ្រែជាមួយនឹងសិស្សប្រុសរបស់ខ្លួន  ខណៈពេលដែលពីរឆ្នាំមុនIson មានវ័យទើបតែ ១៥ ឆ្នាំតែប៉ុណ្ណោះ នៅឯវិទ្យាល័យ Wilmington High School នារដ្ឋ​ North Carolina ។

គួររំឭកផងដែរថា   គ្រូស្រីដែលធ្លាប់បានប្រព្រឹត្តិអំពើមិនសមគួរក្នុងវិទ្យាល័យម្នាក់នេះ ត្រូវបាននាយកចាត់ការទូទៅដេញចោលពីមុខតំណែង ពោលគឺបញ្ឈប់ការងារតែម្តង៕

ដោយ ៖​ រិទ្ធីប្រភព ៖ Happening