យោងតាមប្រភពព័ត៌មាន ពីគេហទំព័ររបស់ ប្រទេសកូរ៉េមួយ បានឲ្យដឹងថា តារាចម្រៀងប្រុសដ៏ល្បី PSY ត្រៀមចេញបទចម្រៀងថ្មី ដែលមានចំណងជើងថា “Gentleman” លើទីផ្សារ ចំនួន ១១៩ ប្រទេសព្រមគ្នាតែម្តង។

បទ “Gentleman” នេះនឹងចេញលើទីផ្សារ របស់ប្រទេសកូរ៉េ ខាងត្បូងមុនគេ គឺនៅថ្ងៃទី ១២ មេសា ហើយប្រទេសផ្សេងៗ ទៀតនឹងចរាចរណ៍ លើទីផ្សារនៅថ្ងៃទី ១៣មេសា ដែលត្រូវជាថ្ងៃដែល PSY ប្រគំតន្ត្រីមួយដែល មានឈ្មោះថា “Happening” ។ PSY នឹងសម្តែងបទ“Gentleman”  ក្នុងកម្មវិធីតន្ត្រីនោះ ជាលើកដំបូងតែម្តង៕

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល