តារាប្រុសស្រីថៃប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ទាំងនេះ បង្ហើបឱ្យដឹង នៅក្នុងកម្មវិធីផ្សាយបន្ដផ្ទាល់ថា បច្ចុប្បន្នពួកគេ មិនទាន់មានស្នេហា នៅឡើយទេ ។

លោក Pon Nawasch និងកញ្ញា Bua Nalinthip

/

នៅពេលចូលរួមកម្មវិធីទូរទស្សន៍ផ្សាយបន្ដផ្ទាល់ដ៏ពេញនិយម ‘3 Zaap’ ដៃគូសម្ដែងក្នុងខ្សែភាពយន្ដភាគថៃដ៏ល្បីឈ្មោះ លោក Pon Nawasch និងកញ្ញា Nalinthip បានសារភាពថា ពួកគេនៅលីវ មិនទាន់មានស្នេហានៅឡើយទេ ។

កញ្ញា Chippy Sirin

/

អំឡុង ការផ្សាយបន្ដផ្ទាល់នៅលើបណ្ដាញយូធូបរបស់ Nicky Nachat កញ្ញា Chippy Sirin

បាននិយាយថា នាងពុំទាន់មានស្នេហា នៅឡើយទេ ។ តារាស្រីរូបនេះ បានចែកផ្លូវគ្នា ជាមួយអតីតមិត្ដប្រុសលោក Antoine Pinto នៅពាក់កណ្ដាលឆ្នាំ ២០១៩ ។

កញ្ញា Diana Flipo

/

តារាស្រីគួរឱ្យស្រឡាញ់ម្នាក់នេះ បានបង្ហើប នៅក្នុងវីដេអូ VLOG របស់នាងថា បច្ចុប្បន្ន នាងនៅលីវ មិនទាន់មានស្នេហា នៅឡើយទេ ។ នាង បានបន្ថែមថា បុរសដែលនាងចង់បានជាគូស្នេហ៍ គឺជាមនុស្ស ដែលយល់អំពីនាង និងមានស្នាមញញឹមគួរឱ្យស្រឡាញ់ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates