ក្រោយពេលបរិភោគ អាហារប្រភេទខ្លះរួចមក មាត់របស់យើងច្បាស់ជាជាប់ក្លិន ពិបាកលាងជម្រះណាស់ ជាពិសេសស៊ុបគោ ដែលមានខ្លាញ់គោជាប់មាត់។ ដូច្នេះហើយអ្នកត្រូវ រកវិធីកម្ចាត់នូវក្លិនអាក្រក់នោះ ដោយវិធីនោះមិនពិបាក នៅក្នុងការអនុវត្តន៍ឡើយ។
អ្នកអាចកំចាត់ក្លិនអាហារ ជាប់មាត់យ៉ាងងាយស្រួល ដោយតែបេះស្លឹកត្របែក ២ ទៅ ៣សន្លឹកមកទំពារលេងឲ្យ បែកម៉ដ្ឋដូចទំពារស្លា ហើយខ្ពុលមាត់ចេញ។ ការធ្វើបែបនេះ ទោះជាយើងបរិភោគ អាហារប្រភេទណាក៏អាច កម្ចាត់ក្លិនបានដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល