កាលពីម្សិលមិញនេះ Selena បានបង្ហាញខ្លួន ចូលរួមក្នុងកម្មវិធី ប៉ុស្ត៍វិទ្យុរបស់បារាំងមួយឈ្មោះថា NRJ Radio Station ។ ពេលនាងចេញមកវិញ គេបានប្រទះឃើញនាង តែងខ្លួនជាមួយនិង សំលៀកបំពាក់ និង ម៉ូតសក់យ៉ាងសាមញ្ញ ។ ពេលដែលអ្នកកាសែត សួរទៅនាងអំពីបញ្ហាស្នេហា នាងមិនបានឆ្លើយទេ តែនាងញញឹមយ៉ាងស្រស់ទៅកាន់អ្នកកាសែត ។
Selena បាននិយាយថា នាងចង់ធ្វើដូច Taylor Swift ព្រោះនាងស្រឡាញ់ចូលចិត្ត TaylorSwift ជាខ្លាំង ដោយសារតែ ចរិក ឬកពាររបស់នាង ធ្វើអោយ Selena ស្រឡាញ់កោតសរសើរជាខ្លាំង ។ នាងបន្តថា Taylor ជាមនុស្សដែលតែងតែជួយផ្តល់យោបល់អោយនាង ពេលដែលនាងពិបាកចិត្ត រឿងអ្វីមួយ ។ Selena ក៏បានបង្ហើបដែរថា រវាងនាង និង Justin ពេលនេះអាចត្រឡប់មកវិញ ដូចពេលមុនអញ្ចឹង គ្រាន់តែពេលនេះ យឺតហើយម្តងបន្តិចៗ ដែលអាចហៅបានថា វាជាកំរិតសាកល្បងស្នេហា ព្រោះនាងមិនចង់ឈឺចាប់ដូចមុនឡើយ ហើយនាងក៏មិនចង់អោយស្នេហាមួយនេះ បានត្រឹមតែជាស្នេហាក្មេងៗ ដូចភ្លើងឆេះចំបើងនោះទេ ៕

ដោយ ៖ លីលីប្រភព ៖ k14