អង់គ្លេស៖ រថយន្ដ Aston Martin ជាផលិតផលកែច្នៃដ៏ថ្មីមួយ របស់ក្រុមហ៊ុនរថយន្ដ ប្រចាំនៅក្នុងទីក្រុង London ប្រទេសអង់គ្លេស។ រថយន្ដនេះទៀតសោត គឺមានភាពពេញនិយមតំាងពី ៥០ឆ្នាំមុនម្លេះ។

width=457

គួរបញ្ចាក់ផងដែរថា Aston Martin គឺជាប្រភេទរថយន្ដដ៏ប្រណិត ដែលតារាល្បីល្បាញហូលីវូដ គឺលោក James Bond ឬ 007 ជិះសម្ដែងក្នុការថតរឿង ខ្សែវីដេអូ ជាពិសេស គឺខ្សែវីដេអូដែលមានឈុត​ វាយ បាញ់ ដែលមើលទៅគួរអោយរន្ធត់ និងចាប់អារម្មណ៍ផងដែរ។

width=457

Aston Martin ខណៈដែល 007 ថតខ្សែភាពយន្ដរថយន្ដ Aston Martin ត្រូវបានដាក់ដំណើរការដោយ កម្លាំងម៉ាស៊ីន V12 BDS 2-Door Coupeរថយន្ដនេះទៀតគឺស៊ីសំាងត្រឹមតែ ៦លីត្រប៉ុណ្ណោះ​ ក្នុងរយៈចំងាយដី ១០០ គីឡូម៉ែត្រ។ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនសង្ឃឹមថា ទៅខែតុលាខាងមុខនេះ Aston Martin នឹងមានអតិថិជនជាច្រើន ចូលមកទិញយកទៅប្រើប្រាស់។ តម្លៃរថយន្ដគឺ ១០០,០០០ អឺរ៉ូ ទៅ១៥០,០០០ អឺរ៉ូ៕

 

 

ដោយ៖ សីហាប្រភព៖ dailymail