បន្ទាប់ពីការស្លៀក bikini ​ឈរសុំទានតាមដងផ្លូវក្នុងក្រុង រយៈពេល ២ម៉ោង ដើម្បីយកបា្រក់នោះមកកែសុដន់ នាង Chrissy ទទួលបានការដាក់ទាន ៦៤ដុល្លារអាមេរិក។

នាង Chrissy Lance អាយុ ៣៧ឆ្នាំ រស់នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក តែងចង់បានដើមទ្រូងធំ និងមាន ភាពទាក់ទាញ។ ដូច្នេះ ស្ដ្រីម្នាក់នេះក៏សម្រេចចិត្តស្លៀក bikini ​​ហើយចេញឈរនៅតាមដងផ្លូវ សុំអោយគេដាក់ទាន ដើម្បីយកបា្រក់នោះមកកែសុដន់។
/
Chrissy Lance បានឈរនៅកណ្ដាលទីប្រជុំជន Akron​ ដោយមានកាន់បដាដែលមានសរសេរថា៖មិនមែន មិនមានទីជម្រក ប៉ុន្ដែត្រូវការប្រាក់បូមសុដន់។ វត្តមានរបស់ Chrissy Lance បានធ្វើអោយមនុស្សជាច្រើនចាប់អារម្មណ៍។
បច្ចុប្បន្ន Chrissy Lance គឺជាបុគ្គលិកម្នាក់នៅហាងលក់ស្រាមួយកន្លែង ប៉ុន្ដែនាងក៏ជានិស្សិតម្នាក់ កំពុងរៀងនៅសាកលវិទ្យាល័យ Arkon។ Chrissy Lance អោយដឹងថា ការងាររបស់នាង បច្ចុប្បន្ន គឺគ្រាន់តែគ្រប់ថ្លៃបង់សាលា និងការចាយវាយតិចតួចប៉ុណ្ណោះ។ នាងថ្លែងថា ៖ ខ្ញុំបានឃើញគេសុំទានដើម្បីរស់ ចុះតើហេតុអ្វីបានជាខ្ញុំមិនអាចសុំទានដើម្បីកែសុដន់។ ប្រហែលជាខ្ញុំ ជាអ្នកដំបូងហើយដែលធ្វើរឿងនេះ។
Chrissy Lance ក៏មានអង្គរក្សម្នាក់ដែលតាមការពារនាងផងដែរ។ លោក Steve Bernabe អាយុ៥៧ឆ្នាំ ជាអ្នកការពាររបស់នាង បានអោយដឹងថា ៖ Chrissy Lance មិនមែនសុំទាននោះទេ ប៉ុន្ដែនាងគ្រាន់តែចង់បានប្រាក់មកកែសម្រស់តែប៉ុណ្ណោះ។
បន្ទាប់ពីការស្លៀក bikini ​ឈរសុំទាន ២ម៉ោង តាមដងផ្លូវក្នុងក្រុង នាង Chrissy ទទួលបានការដាក់ទាន បាន ៦៤ដុល្លារអាមេរិក។ នាងនឹងធ្វើបែបនេះរហូរដល់រកបានប្រាក់ ៤,០០០ដុល្លារ ដើម្បីវះកាត់កែសុដន់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ huffingtonpost